ជ្រះថ្លាណាស់ Vj Nana ចូលរោងការថ្ងៃនេះហើយ អ្វីពិសេសនោះមង្គលការនេះមិនអេាយទទួលទានជាតិសុរា



ប្រិយមិត្តពិតជាបានស្គាល់ហើយ VJ NaNa ដែលមានឈ្មោះពិត កញ្ញា នាង សុវ៉ាតនា កញ្ញាជាពិការនី មួយរូបរបស់ទូរទ្សន៍ MyTV ក្នុងកម្មវិធី #ជោគជ័យ ភាគច្រើនមនុស្សក្នុងស្រទាប់យុវវ័យ ណាណា ជារៀមច្បងមួយរូបដែលតែងតែជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាជាច្រើនដល់ពួកគេតាមរយៈវិទ្យុ ទូរទ្សន៍ និងហ្វេសប៊ុកជាដើម។ ក្រៅពី ការងារជាអ្នកដោះស្រាយវិបត្តិស្នេហា កញ្ញា នាង សុវ៉ាតនា ក៏កំពុងមានឈ្មោះបោះសំឡេងខ្លាំងផងដែរ នៅក្នុងពិភពការងារ ជាពិធីការនីភាសាខ្មែរ ឬអង់គ្លេស សម្រាប់កម្មវិធីផ្សេងៗ បើនិយាយ



ស្រួលស្តាប់គឺMC តែម្តង។មុននិងឈានដល់ការសំរេចចិត្តរៀប ការនេះ ណាណា និងមិត្តប្រុសបានស្គាល់គ្នាជាង១០ឆ្នាំហើយ និងបានឆ្លងកាត់ការតស៊ូជាមួយគ្នាជាច្រើនផងដែរ។ គឺអ្នកទាំងពីរបានរស់នៅឆ្ងាយពីរគ្នាររាប់ឆ្នាំដោយមិត្តប្រុស ឈ្មោះ ហាក់ បញ្ញារ័ត្ន ត្រូវបានទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី៕គូរបញ្ចាក់ផងដែរថា ណាណា បានសម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩នេះហើយ។មួយវិញទៀតអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ពិធីមង្គលការមួយនេះមិនពិសារគ្រឿងស្រវឹងឡើយ ដោយម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ngeth Ung បានបញ្ជាក់បន្ថែមថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩) អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន។










ជ្រះថ្លាណាស់ Vj Nana ចូលរោងការថ្ងៃនេះហើយ អ្វីពិសេសនោះមង្គលការនេះមិនអេាយទទួលទានជាតិសុរា ជ្រះថ្លាណាស់ Vj Nana ចូលរោងការថ្ងៃនេះហើយ អ្វីពិសេសនោះមង្គលការនេះមិនអេាយទទួលទានជាតិសុរា Reviewed by Khunang on 3:27 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.