ស្គាល់គ្នាមិនបានថ្ងៃផង ទុកចិត្តហ៊ានឲ្យខ្ចីម៉ូតូជិះ មានអីចុងក្រោយទឹកភ្នែក



ភ្នំពេញៈ កាលវេលាម៉ោង៨ៈ១៥នាទីព្រឹកទី២៤ ខែមករា ឆ្នាំ២០១៩ យុវជនម្នាក់ មានឈ្មោះ ផន សុភ័ត្ត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាសិស្សសាលាថ្នាក់ទី១១ ស្នាក់នៅភូមិសាមគ្គី២ ផ្លូវ១១៣ ផ្ទះលេខM៤១ ក្នុងខណ្ឌពោធិ៍សែនជ័យ។ បានមកប្រាប់បងស្រី មានឈ្មោះ ផន ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ មុខរបលក់ខោអាវ ថាខ្លួនបានចាញ់ការឆបោករបស់មនុស្ស២នាក់ ត្រូវគេយកម៉ូតូទៅបាត់ ស្ថិតនៅផ្ទះជួលមួយកន្លែងបន្ទប់០០៣ ត្រង់ចំណុចជិតផ្សារហេងលី ក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម៉ូតូដែលគេឆបោកទៅនោះ ម៉ាក ZOOMERX ស៊េរី២០១៨ ពណ៌ខ្មៅ លាយក្រហម ពាក់ ស្លាកលេខភ្នំពេញ 1GT-1362 ជាកម្មសិទ្ធិរបស់បងស្រីយុវជនរងគ្រោះ។ ចំណែកស្ត្រីដែលជាប់សង្ស័យ ក្នុងករណីឆបោកខាងលើនេះ មានឈ្មោះ ស្មី ស្នាក់នៅម្តុំជុំពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ (គេចខ្លួនបាត់)។



តាមប្រភពពីបងស្រីយុវជនរងគ្រោះ បានប្រាប់ឲ្យថា ប្អូនប្រុសគាត់ បានស្គាល់បុរសម្នាក់ នៅកន្លែងលេងហ្គេមណេត ក្បែរចំណុចផ្ទះជួលកើតហេតុ ទើបប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយពួកគេបានទាក់ទងគ្នារាប់អានដូចមិត្តភក្តិ ដោយនៅថ្ងៃកើតហេតុ បុរសដែលប្អូនប្រុសគាត់ទើបស្គាល់នោះ បាននាំប្អូនប្រុសគាត់ទៅបន្ទប់ផ្ទះជួលកើតហេតុ។ ខណៈនោះស្ត្រីជាប់សង្ស័យឆបោក ក៏នៅទីនោះដែរ ហើយបាននិយាយខ្ចីម៉ូតូប្អូនគាត់ ជិះទៅញាំបាយមួយភ្លែត។
តែប្អូនគាត់ ក៏មិនបានយល់ព្រមនោះទេ តែដោយសារបុរសទើបស្គាល់ បានធានាអះអាងថា មិនអីទេ ទើបស្ត្រីជាប់សង្ស័យ ជិះម៉ូតូចេញ ទៅបាត់រហូតតែម្ដង។



ក្រោយកើតហេតុ យុវជនរងគ្រោះ បានប្រាប់ដំណើររឿងដល់បងស្រី ហើយបងស្រីក៏មកសួរនាំបុរស ដែលត្រូវជាមិត្តភក្តិប្អូននោះ រួចនាំខ្លួនទៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចសួរនាំ ស្វែងរកស្ត្រីជាប់ឆបោកខាងលើ។ បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចបាអនុញ្ញាត ឱ្យបុរសខាងលើត្រទៅផ្ទះវិញ ដោយសាររកពុំឃើញពីបទល្មើស ដែលអាចឃាត់ខ្លួនបាន ៕





ស្គាល់គ្នាមិនបានថ្ងៃផង ទុកចិត្តហ៊ានឲ្យខ្ចីម៉ូតូជិះ មានអីចុងក្រោយទឹកភ្នែក ស្គាល់គ្នាមិនបានថ្ងៃផង ទុកចិត្តហ៊ានឲ្យខ្ចីម៉ូតូជិះ  មានអីចុងក្រោយទឹកភ្នែក Reviewed by Khunang on 8:36 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.