តារាសំដែងស្រី ដ៏ល្បីរបស់ឥណ្ឌាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍




ប្រទេសឥណ្ឌា៖ តារាម៉ូដែលស្រីល្បីនឹងពេញនិយមម្នាក់គឺនាង សូនីកា ចូហាន(Sonika Chauhan) បានស្លាប់នៅមន្ទីពេទ្យ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅទីក្រុង កុលកាតា ភាគខាងត្បូងប្រទេសឥណ្ឌា។

ហេតុការណ៍នេះបាន កើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៤ទាបភ្លឺ នៅពេលនាងធ្វើដំណើរតាមផ្លូវជាមួយនឹងតារាសំដែងប្រុសម្នាក់ទៀតគឺ លោក វីក្រាម ចាធើជី(Vikram Chatterjee)។

គួរអោយដឹងថា ស្របពេលដែលឡានកំពុងបើកបរយ៉ាងលឿននោះ ក៏បានបាត់បង់ម្ចាស់ការ ហើយឡានក៏ក្រឡាប់តែម្តង នៅពេលនោះ អ្នករស់នៅតំបន់កើតហេតុបានព្យាយាមជួយសង្រ្គោះពួកគេទាំងពីរ ដែលរងរបួសធ្ងន់ ប៉ុន្តែទោះជាយ៉ាងណា នាងសូនីកា បានស្លាប់នៅឯមន្ទីពេទ្យ បន្ទាប់ពីការខិតខំប្រឹងប្រែងជួយសង្គ្រោះបានប៉ុន្មានម៉ោង ដោយសាររបួសធ្ងន់ធ្ងរពេក ដោយឡែកលោក វីក្រាម បានរួចផុតជីវិតពីគ្រោះថ្នាក់នេះ៕






អត្ថបទដោយ៖KhmerCinema

ដកស្រង់ពី៖វេបសាយ ការ៉ាវ៉ាឡាយ
តារាសំដែងស្រី ដ៏ល្បីរបស់ឥណ្ឌាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ តារាសំដែងស្រី ដ៏ល្បីរបស់ឥណ្ឌាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ Reviewed by Admin on 10:58 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.