ខ្លាំងមែន..វាយមួយដុំឥដ្ឋបែកក្បាល ព្រោះតែ...

ខេត្តកណ្តាល៖ មានករណីឈ្លោះទាស់ទែងគ្នានៅកន្លែងលក់ស្រាមួយកន្លែង ឈានទៅដល់បើកឆាកប្រយុទ្ធគ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក។ ករណីហិង្សាដោយចេតនា បណ្តាលអោយមានរបួសនេះ កើតហេតុនៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ១៦និង១៥នាទី នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ភឹម ផល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានស្នាមរបួសត្រង់ថ្ងាស់ ក្បាល ស្មាខាងឆ្វេង រីឯជនសង្ស័យឈ្មោះ ផង់ វី ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានចាប់ឃាត់ខ្លួន។
វត្ថុតាងនៅកន្លែងកើតហេតុរួមមាន ដុំឥដ្ឋចំនួន ០១ដុំ និងបន្ទះឫស្សី១កំណាត់ ប្រវែង៥០ស.ម ។
គួររំលឹកថា៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង១៥នាទី ឈ្មោះផង់ វី កំពុងផឹកស្រា នៅក្រោមផ្ទះរបស់ឈ្មោះចាន់ ណាង (ផ្ទះលក់ស្រា) ជាមួយនឹងឈ្មោះកា ទ្រី អស់ស្រា ស កន្លះលីត្រ ពេលនោះឈ្មោះភឹម ផល បានដើរមកទិញស្រាដែរ ក៏ត្រូវបានឈ្មោះផង់ វី និយាយឌឺដងមើលងាយ ក៏មានការឈ្លោះគ្នាដោយឈ្មោះភឹម ផល កាន់បន្ទះឬស្សី ចំណែកឈ្មោះផង់ វី កាន់ដុំឥដ្ឋ វាយទៅលើឈ្លោះភឹម ផល បណ្ដាលអោយមានស្នាមរបួសត្រង់ថ្ងាស់ ក្បាល ស្មាខាងឆ្វេង តែម្តង ។
ករណីនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ។

វត្ថុតាង
រៀបរៀងដោយ៖Khmercinea
ប្រភពព៍តមាន៖ សេនាធិការ នគរបាលស្រុកស្អាង
ខ្លាំងមែន..វាយមួយដុំឥដ្ឋបែកក្បាល ព្រោះតែ...
Reviewed by Admin
on
9:41 PM
Rating:

No comments:
Note: Only a member of this blog may post a comment.