បុរសម្នាក់បានរុញប្រពន្ធធ្លាក់ពីលើអគារ ហើយគាត់ក៏លោតសម្លាប់ខ្លួនតាមក្រោយ ដោយសារតែហេតុផលបែបនេះ??



សិង្ហបូរី៖ ប្តីប្រពន្ធមួយគូរបានស្លាប់ បន្ទាប់ពីបុរសជាប្តីបានរុញប្រពន្ធរបស់គាត់អោយធ្លាក់ពីលើអគារ ហើយគាត់ក៏លោតសម្លាប់ខ្លួនតាមក្រោយ នៅឯអគារខុនដូ Silverscape មានទីតាំងស្ថិតនៅតំបន់ Geylang Lorong 32 ប្រទេសសិង្ហបូរី។

បុរសជាប្តីឈ្មោះ Zhang Tian Yao អាយុ៤៣ឆ្នាំ ជនជាតិសិង្ហបូរី រីឯប្រពន្ធរបស់គាត់ឈ្មោះ​ Li Shi Qiu Zhuang អាយុ ៣១ឆ្នាំ ជនជាតិសិង្ហបូរីកាត់វៀតណាម ពួកគេទាំងពីបានរៀបការជាមួយគ្នាជាង១០ឆ្នាំមកហើយ នឹងមានកូនពីរនាក់ផងដែរ សុទ្ធតែនៅតូចៗ។

ស្ត្រីជាប្រពន្ធធ្វើការជានារីម៉ាស្សានៅឯហាងមួយកន្លែង​ ពីម៉ោង១១យប់រហូតដល់ព្រឹក ហើយនាងអាចរកបាន $1,000 ក្នុងមួយយប់។ការខិតខំធ្វើការរបស់នាងរយៈពេលជាង១ឆ្នាំ នាងមានលទ្ធភាពបើកហាងម៉ាស្សាមួយកន្លែងនៅជិតកន្លែងដែលនាងធ្វើការ នេះបើតាមមិត្តភក្តិជិតស្និទ្ធរបស់នាងបានរៀបរាប់។

នាងត្រូវបានប្តីរបស់នាង រុញទំលាក់ពីលើអគារស្នាក់នៅជាន់ទី៨ មុនពេលគាត់លោតសម្លាប់ខ្លួនតាមក្រោយ ហើយពួកគេបានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។មិត្តភក្តិរបស់ស្រីជាប្រពន្ធ ប្រាប់ថា​ មួយរយៈពេលចុងក្រោយនេះ ប្តីរបស់នាងតែងតែប្រើអំពើរហិង្សា នឹងវាយដំលើប្រពន្ធ គ្រប់ពេលដែលឈ្លោះគ្នាម្តងៗ ធ្វើអោយនាងមានស្នាមរបួសជាច្រើនលើដងខ្លួន ហើយនាងតែងតែព្យាយាមចង់លែងលះ ព្រោះតែទ្រាំលែងបាន នឹងហេតុផលអស់ចិត្តស្រលាញ់។ ហេតុផលមួយទៀតអាចមកពីប្តីរបស់នាង ប្រច័ណ្ឌជ្រុលពេល ទើបបណ្តាលអោយមានរឿងបែបនេះកើតឡើង។ការស្លាប់របស់ប្តីប្រពន្ធមួយគូរនេះ បានបន្សល់នូវកូន២នាក់តូចៗអោយនៅកំព្រា ពិតជាគួរអោយអាណិតណាស់៕





អត្ថបទ៖ ខ្មែរស៊ីនីម៉ា

ព្រភព៖ ដឺខូវើរិច
បុរសម្នាក់បានរុញប្រពន្ធធ្លាក់ពីលើអគារ ហើយគាត់ក៏លោតសម្លាប់ខ្លួនតាមក្រោយ ដោយសារតែហេតុផលបែបនេះ?? បុរសម្នាក់បានរុញប្រពន្ធធ្លាក់ពីលើអគារ ហើយគាត់ក៏លោតសម្លាប់ខ្លួនតាមក្រោយ  ដោយសារតែហេតុផលបែបនេះ?? Reviewed by Admin on 8:21 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.