មិនចង់អោយជឿ!!! នារីវ័យ៣៥ឆ្នាំ ខ្លាចអ្នកបំរើធ្វើបាបឪពុកបានលួចដាក់កាមេរ៉ាតាមដានពីសកម្មភាព ពេលបានបើកមើលស្លុតចិត្តយ៉ាងខ្លាំង!!!

ប្រទេសចិន៖ ពេលថ្មីៗនេះនារីម្នាក់មានអាយុ៣៥ឆ្នាំបានសរសេររៀបរាប់ពីសេចក្តីឈឺចាប់នៅលើអនឡាញយ៉ាងក្តុកក្តួលឳរ៉ាថា
នាងខ្ញុំគឺជាបុគ្គិលិកក្រុមហ៊ុនឯកមួយផ្នែកបញ្ជី ចំណែកឯប្តីរបស់នាងខ្ញុំវិញគាត់ធ្វើការងារនៅឯឆ្ងាយពីផ្ទះ រយះពេលមួយខែទើបបានគាត់ត្រលប់មកលេងផ្ទះម្តង។ ពួកយើងទាំងពីរនាក់បានរៀបអាពាហ៍ពិពាហ៍រយះពេលមួយឆ្នាំកន្លងផុតមកហើយ តែមិនទាន់មានកូនម្នាក់ទេ ចំណែកឯម្តាយរបស់នាងខ្ញុំ គាត់ទើបតែលាចាកលោកថ្មីៗនេះមិនប៉ុន្មានខែទេ ហើយឳពុកនាងខ្ញុំវិញគាត់មានអាយុ៦២ឆ្នាំហើយ។ ឪពុករបស់ខ្ញុំ គាត់មានជំងឺចំឡែកម្យ៉ាងដែលត្រូវធ្វើអោយគាត់ឆ្លងការវះកាត់ ជើងដៃរបស់គាត់មិនសូវកំរើកល្អបានប៉ុន្មានទេ ទើបនាងខ្ញុំសំរេចចិត្ត ជួលអ្នកបំរើស្រីម្នាក់មកថែរក្សាឳពុកខ្ញុំ ពីព្រោះខ្ញុំរវល់ហ្នឹងការងារប្រចាំថ្ងៃហើយមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែគាត់ តែឳពុកខ្ញុំ គាត់បាននិយាយថាយកមកធ្វើជាភរិយាទៅ។ ព្រោះតែបញ្ហានេះ បានធ្វើអោយនាងខ្ញុំឈ្លោះប្រកែកជាមួយគាត់យ៉ាងខ្លាំង ហើយខ្ញុំបាននិយាយប្រាប់គាត់ថា ម្តាយទើបតែលាចាកលោកថ្មីៗមិនទាន់បានប៉ុន្មានខែផង ម្តេចឪចង់យកភរិយាថ្មីទៀតចឹង?
អ្នកបំរើដែលមកមើលថែរក្សាឪពុករបស់នាងខ្ញុំ គាត់មានអាយុ៥១ឆ្នាំហើយ មានរាងកាយធាត់ល្មម ហើយឈ្មោះរបស់គាត់ពិរោះល្អណាស់តែមើលទៅមិនសូវទុកចិត្តប៉ុន្មានទេ ព្រោះគាត់បាននិយាយថា មករកលុយដើម្បីទុកអោយកូនគាត់បានរៀនសូត្រ។ នៅខណះពេលដែលគាត់មកមើលថែរក្សាឪពុកខ្ញុំម្តងៗ អារម្មណ៍របស់នាងខ្ញុំមិនសូវមានការសប្បាយចិត្តប៉ុន្មានទេ ព្រោះថាវាតែងតែបញ្ហាកើតឡើងជារឿយៗណាស់ ដូចក្នុងខ្សែភាពយន្តគេលេងអោយមើលអីចឹង។ ពេលដែលខ្ញុំចាកចេញពីកន្លែងធ្វើការម្តងៗ ខ្ញុំតែងតែប្រញាប់ប្រញាល់មកផ្ទះវិញ ដើម្បីតាមដានមើលឳពុកខ្ញុំ តែខ្ញុំបានឃើញថា ក្បាលរបស់គាត់មានស្មាមដាមជាំ ហើយដៃមានស្មាមមុតកាំបិតទៀត។ ពេលដែលខ្ញុំព្យាយាមសួរ គាត់បានឆ្លើយថាដើរដួលទេ ពេលដែលនាងខ្ញុំងាកទៅមើលអ្នកបំរើ គាត់ធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ ខ្ញុំមានចង្ងល់ថា ហេតុអ្វីឪពុកខ្ញុំមុតកាំបិត ព្រោះគាត់មិនមែនជាចុងភៅផង? ខ្ញុំកាន់តែសួរគាត់កាន់តែប្លែក ហើយមិត្តភក្តិរួមការងារក៏ពួកគាត់បាននិយាយផងដែរថា សូមប្រយត្ន័ប្រយែងពីអ្នកបំរើម្នាក់ហ្នឹងអោយខ្លាំង ព្រោះអាចធ្វើបាបទៅលើឪពុកខ្ញុំបាន(ពួកគាត់និយាយពិតផងលេងផង)។ ពេលដែលអ្នកបំរើនាំឪពុកខ្ញុំទៅលំហែកាយជុំវិញផ្ទះ ខ្ញុំក៍បានឆ្លៀតឳកាសលួចដាក់កាមេរ៉ាតាមដានរាល់សកម្មភាពទាំងអស់នៅក្នុងផ្ទះ ស្រាប់តែស្អែកឡើងខ្ញុំក៏បានឆែកមើលកាមេរ៉ាដូចធម្មតា ឪពុករបស់នាងខ្ញុំនៅសំរាន ចំណែកឯអ្នកបំរើវិញដេកមើលទូរទស្សន៍។

ដល់ពេលយប់ថ្ងៃទី២ នាងខ្ញុំក៏បានបើកមើលជាថ្មីម្តងទៀតហើយបានឃើញអ្នកបំរើដេកមើលទូរទស្សន៍ដូចធម្មតា តែអ្វីដែលចំឡែកនោះគឺឪពុករបស់ខ្ញុំជាអ្នកបោសសំអាតផ្ទះសម្បែងទៅវិញ ហើយអ្នកបំរើនោះបានថែមទាំងនិយាយទៀតថា “នែអាតាកញ្ចាស់ ថ្ងៃនេះជួយទៅទិញសាច់ជ្រូកមកអោយអញសីផង អញមិនចូលចិត្តសីសាច់ត្រីទេ” ។ ពេលនោះខ្ញុំក៏ប្រញាប់ប្រញាល់ភ្លាមមក ហើយនិយាយថា
នែមីកញ្ចាស់ អញជួលនាងឯងអោយមកមើលថែរក្សាឪពុកអញ ម្ត៉េចក៏នាងឯងមកប្រើឪពុកអញវិញចឹង? ម្តាយអញមិនដែលហ៊ានប្រើគាត់ដូចនេះផង នាងឯងជាអ្នកណាម៉េចក៏ថ្លើមធំម្ល៉េះ? ឪពុកខ្ញុំក៏និយាយឡើងសំលេងថា “នែកូនកុំរករឿងមួរម៉ៅច្រើនអី គីពុកហាត់ប្រាណអោយដៃជើងមាំមួនទេ តែខ្ញុំគិតថារាងកាយគាត់ហាក់ដូចជាទ្រុតទ្រោមហើយ នាងខ្ញុំក៏បន្តទៀតថា ព្រោះតែនាងនោះមែនទេបានពុក…?” ឪពុកខ្ញុំក៏ទះកំភ្លៀងខ្ញុំ ហើយថែមទាំងនិយាយថា ពុកអផ្សុកពុកចង់មានមនុស្សម្នាក់នៅក្បែរមើលថែរក្សា” ខ្ញុំក៏បន្តទៀតថា ខ្ញុំជាអ្នកនាំនាងហ្នឹងមក ចឹងខ្ញុំមានសិទ្ឋិដេញនាងហ្នឹងចេញបានដែរ។ ឪពុកខ្ញុំក៏តបទៀតថា មិនអោយនាងចេញទេបើនាងចេញ ពុកនិងកូន មិនមែនជាឪនិងកូនគ្នាទៀត ទេ អារម្មណ៍របស់ខ្ញុំពេលនេះចង់ផ្ទុះហើយ ហេតុអ្វីទៅ?? មនុស្សស្រីម្នាក់ដែលទើបតែហ្នឹងស្គាល់គ្នា តើវាសំខាន់ជាងកូនមែន?
(នេះវារឿងពិតរបស់នាងខ្ញុំ ហើយក៏នឹកស្មានមិនដល់ដែរ តើមានអ្នកណាខ្លះ ដែលយល់ពីអារម្មណ៍មួយនេះ និងត្រូវឆ្លងកាត់រឿងដ៏ឈឺចាប់ដូចនាងខ្ញុំបែបនេះទេ?)
មិនចង់អោយជឿ!!! នារីវ័យ៣៥ឆ្នាំ ខ្លាចអ្នកបំរើធ្វើបាបឪពុកបានលួចដាក់កាមេរ៉ាតាមដានពីសកម្មភាព ពេលបានបើកមើលស្លុតចិត្តយ៉ាងខ្លាំង!!!
Reviewed by Best Newsth
on
2:47 AM
Rating:

No comments:
Note: Only a member of this blog may post a comment.