ដឹកសពកូនសិស្សស្រីម្នាក់ មកចូលរួមពិធីជប់លៀង



ពិតជាភ្ញាក់ផ្អើល នៅក្នុងកម្មវិធីជប់លៀងមួយ ដែលធ្វើឡើងនៅញ៉ូជឺសុី សហរដ្ឋអាមេរិច ដើម្បីអបអរដល់កូនសិស្សសាលា ដែលរៀបនឹងបញ្ជប់ថ្នាក់សិក្សារបស់ពួកគេ ។ ក្នុងអំឡុងពេលនៃកម្មវិធី ស្រាប់តែឃើញមានឡានដឹកសព កូនសិស្សស្រីម្នាក់ ដែលមានឈ្មោះថា Megan Flaherty ។ វីដេអូនេះ បានចែកចាយបន្តគ្នា តាមបណ្តាញសង្គម ព្រោះវាជារឿងដ៏ចំលែកមួយ មិនធ្លាប់មានពីមុនមក ។ ចឹងដឹងមានរឿងអីអោយប្រាកដ សូមទស្សនាវីដេអូខាងក្រោមនេះ ៖



Mega Flaherty ដែលជាកូនសិស្សស្រី មកពីសាលា Pennasauken High School បានសំរេចចិត្ត រៀបចំឈុតឆាកមួយនេះឡើង ដោយរូបគេធ្វើដូចជាមនុស្សស្លាប់ ដេកក្នុងក្តាមមឈូស ហើយអោយគេដឹកមកចូលរួមកម្មវិធីជប់លៀង ដោយប្រើប្រាស់ឡានដឹកសពពិតៗ ដែលបានធ្វើអោយមិត្តភក្តិនាងជាច្រើន ស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នាងបានបកស្រាយថា មូលហេតុដែលនាងធ្វើបែបនេះ គឺដោយសារនាងជាមនុស្សចូលចិត្តអ្វីដែលប្លែកៗខុសពីអ្នកដទៃ ហើយអ្វីដែលសំខាន់ជាងនេះ នាងបានបញ្ជាក់ថា មូលហេតុចំណង គឺដោយសារនាងមានបំណងប្រាថ្នា ចង់ក្លាយទៅជាអ្នករៀបចំចាត់ចែងបុណ្យសព បន្ទាប់ពីនាងបញ្ជប់ការសិក្សា ៕
ដឹកសពកូនសិស្សស្រីម្នាក់ មកចូលរួមពិធីជប់លៀង ដឹកសពកូនសិស្សស្រីម្នាក់ មកចូលរួមពិធីជប់លៀង Reviewed by khmercinema7777_admin on 9:46 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.