ឃាត់ខ្លួនបុរសម្នាក់ ជាមួយថ្នាំញៀន១កញ្ចប់

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកំលាំងនគរបាលស្រុកស្អាង ខេត្តកណ្តាលចាប់ឃាត់ខ្លួន ជាមួយថ្នាំញៀន ០១កញ្ចាប់ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់។
កម្លាំងអន្តរាគមន៏របស់នគរបាលស្រុកស្អាង បានអោយដឹងថា នៅថ្ងៃទី ០៣ ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង ២២និង៣០នាទី បានបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចបន្ទប់ជួលឈ្មោះបូ នាង ក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ បូ នាង ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជា កម្មករ ទីលំនៅភូមិលេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។វត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់តូច ឧបករណ៍សំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ បូ នាង បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន ចំនួន០១កញ្ចប់ តម្លៃ ៨ម៉ឺនរៀល ពីគេមិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញដើម្បីយកទៅលក់ និងប្រើប្រាស់ពិតប្រាកដមែន។បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍ តាមនីតិវិធី៕


រៀបរៀងដោយ៖ Khmercinema
ប្រភពព៍តមាន៖ សេនាធិការ នគរបាលស្រុកស្អាង
ឃាត់ខ្លួនបុរសម្នាក់ ជាមួយថ្នាំញៀន១កញ្ចប់
Reviewed by Admin
on
10:48 PM
Rating:

No comments:
Note: Only a member of this blog may post a comment.