ហួសចិត្ត! បុរសម្នាក់តាមទាន់មិត្តស្រីរបស់ខ្លួនដេកជាមួយប្រុសផ្សេង តែបែជា...




សាកស្រម៉ៃទៅមើលថា បើសិនជាអ្នកឃើញមិត្តស្រីរបស់អ្នកដេកលើគ្រែជាមួយនឹងប្រុសផ្សេងនោះ តើអ្នកនឹងមានអារម្មណ៍បែបណា? តើអ្នកអាចទប់អារម្មណ៍ នឹងមិនឆេវឆាវបានទេ? ច្បាស់ណាស់គឺអ្នកនឹងខឹងច្រលោតជាក់ជាមិនខាន។

ផ្ទុយទៅវិញ បុរសម្នាក់ឈ្មោះ ដូស្តុន​ ហូឡូវ៉េ មកពីរដ្ឋតិចសាស សហរដ្ឋអាមេរិកឯណោះវិញ បែរជាមិនបញ្ចេញអារម្មណ៍ខឹងសម្បារអ្វីបន្តិចឡើយ បន្ទាប់ពីគាត់បានតាមទាន់មិត្តស្រីរបស់ខ្លួនកំពុងតែដេកលើគ្រែតែពីរនាក់ នៅក្នុងបន្ទប់​ ហើយអ្វីដែលហួសចិត្តទៀតនោះ គឺគាត់បានទាញទូរស័ព្ទរបស់គាត់មកថតសេលហ្វីជាមួយពួកគេ ដែលកំពុងតែដេកលង់លក់ទៀតផង។

គាត់បាននិយាយថា ពេលគាត់ត្រលប់មកផ្ទះពេលចេញពីធ្វើការ ហើយបានដើររកមិត្តស្រីរបស់ខ្លួន ភ្លាមនោះលោកក៏បានចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញមានបុរសម្នាក់ទៀតកំពុងដេកជាមួយមិត្តស្រីរបស់គាត់ ព្រមទាំងពាក់អាវយឺតរបស់គាត់ទៀត។ គាត់ក៏បានតាំងអារម្មណ៍មិនស្រែក នឹងមិនធ្វើអ្វីទាំងអស់ ក្រៅពីដកទូរស័ព្ទរួចក៏ថតសេលហ្វី នឹងបានបង្ហោះរូបនុះចូលទៅទៅក្នុងហ្វេសប៊ុកថែមទៀតផង ដោយគាត់បានសរសេរអមជាមួយរូបនោះថា «ពេលដែលអ្នកតាមទាន់ មនុស្សស្រីដែលខ្លួនស្រលាញ់កំពុងនៅលើគ្រែជាមួយប្រុសផ្សេង ពិតជាឆ្នាំងណា គ្របនឹងមែន»។

បន្ទាប់ពីរូបនោះ បង្ហោះមិនបានប៉ុន្មានផង ក៏បានក្លាយជាទីចាប់អារម្មណ៍ នឹងល្បីពេញបណ្តាញសង្គមតែម្តង ហើយមានអ្នកខ្លះក៏បានខមមិនសួរថា «ហេតុអ្វី បានជាគាត់មិនខឹងក្រេវក្រោធ សូម្បីតែបន្តិច?» គាត់ក៏បានឆ្លើយតបវិញយ៉ាងលឿនថា «គាត់ពិតជាចង់ទាត់ ក្តិតបុរសនោះមួយជើងខ្លាំងណាស់ តែខ្ញុំខំទប់កំហឹង ហើយថតរូបរួចក៏ដើរចេញ ធ្វើមិនដឹង»។

បន្ទាប់ពីហេតុការណ៍នោះកើតឡើង គាត់បានទទួលសារជាច្រើនពីមិត្តភក្តិរបស់គាត់ នឹងអ្នកអនឡាញមួយចំនួនទៀត បានផ្ញើរសារលើកទឹកចិត្តគាត់ នឹងបានសរសេីគាត់ថាជា មនុស្សដ៏អស្ចារ្យ។ពិតជាគួរអោយសរសើរដែលគាត់គ្រប់គ្រងស្ថានភាពបែបនេះ នឹងមិនងាយមានអ្នកណាអាចធ្វើបានដូចគាត់ឡើយ៕





ប្រែសំរួលដោយ៖ខ្មែស៊ីនីម៉ា

ដកស្រង់ពី៖ដឺខូវើរិច
ហួសចិត្ត! បុរសម្នាក់តាមទាន់មិត្តស្រីរបស់ខ្លួនដេកជាមួយប្រុសផ្សេង តែបែជា... ហួសចិត្ត! បុរសម្នាក់តាមទាន់មិត្តស្រីរបស់ខ្លួនដេកជាមួយប្រុសផ្សេង តែបែជា... Reviewed by Admin on 5:06 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.