ប្តីប្រពន្ធមួយគូរ ព្យាយាម២០ឆ្នាំ ចង់បានកូនស្រី តែលទ្ធផលចុងក្រោយ...



ប្រេស៊ីល៖ ប្តីប្រពន្ធ ជនជាតិប្រេស៊ីលមួយគូរមានកូនសុទ្ធតែប្រុសទាំងអស់ រហូតដល់១៣នាក់ ប៉ុន្តែពួកគាត់នៅតែបន្តចង់បាន កូនស្រីដដែល។គ្រួសារដែលមាន សមាជិកអាចបង្កើតក្រុមបាល់ទាត់បាននេះ មានប្តីឈ្មោះ «អ៊ីរិនែ គ្រូស» អាយុ៤០ឆ្នាំ ជាកសិករ ហើយប្រពន្ធឈ្មោះ ស៊ីលវ៉ា រស់នៅប្រទេសប្រេស៊ីល។ ពួកគាត់និយាយថា​ ដោយសារតែចង់បាន កូនស្រី ធ្វើអោយគាត់ព្យាយាម រហូតដល់ជិត២០ឆ្នាំមកហើយ នៅតែមិនទាន់សំរេចបំណងទៀត ផ្ទុយទៅវិញ សុទ្ធតែប្រុសទាំងអស់។

កូនប្រុសរបស់គាត់ទាំងអស់ មានអាយុចាប់ពី ១ខែ រហូតដល់១៨ឆ្នាំ ហើយពួកគាត់បាននិយាយយ៉ាងមុតមាំថា នឹងព្យាយាមរហូតទាល់តែបាន កូនស្រី។នៅពេលដែលប្រពន្ធរបស់គាត់ ចាប់ផ្តើមមានផ្ទៃពោះ លើកដំបូង ពួកគេទាំងពីរបានសំរេចគ្នាថា បើសិនជាកូនប្រុស នោះបុរសជាប្តីជាអ្នកដាក់ឈ្មោះ តែបើជាស្រី គឺប្រពន្ធរបស់គាត់ជាអ្នកដាក់ ដូចនេះ ឈ្មោះកូនប្រុសរបស់គាត់ទាំងអស់ គឹបុរសជាប្តី ជាអ្នកដាក់អោយទាំងអស់ អ្វីដែលអស្ចារ្យទៀតនោះ គឺឈ្មោះកូនប្រុសរបស់គាត់ទាំងអស់សុទ្ថតែផ្តើមដោយអក្សរ «R» ព្រោះតែគាត់ស្រឡាញ់ នឹងស្ងើចសរសើរ វីរៈបុរសបាល់ទាត់របស់ប្រេស៊ីល ជាច្រើនដែលមានឈ្មោះផ្តើមដោយអក្សរ R ដូចជា Rivaldo, Roberto Carlos, Ronaldinho and Robinho ជាដើម។ ពួកគាត់ពិតជាមានការតាំងចិត្តមែន ជូនពរអោយពួកគាត់សម្រេចបំណងលើកក្រោយទៅចុះ៕





អត្ថបទ៖ KhmerCinema

ដកស្រង់៖ ដឺខូវើរិច
ប្តីប្រពន្ធមួយគូរ ព្យាយាម២០ឆ្នាំ ចង់បានកូនស្រី តែលទ្ធផលចុងក្រោយ... ប្តីប្រពន្ធមួយគូរ ព្យាយាម២០ឆ្នាំ ចង់បានកូនស្រី តែលទ្ធផលចុងក្រោយ... Reviewed by Admin on 10:03 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.