អតិតបេក្ខភាព បវរកញ្ញាវៀតណាម បែកធ្លាយវិដេអូ នឹងរូបលើគ្រែ
ប្រទេសវៀតណាម៖ កាលពីល្ងាចថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៧នេះ នៅលើបណ្តាញសង្គមមានការចែកចាយតគ្នាយ៉ាងច្រើន រូបភាពមួយសន្លឹករបស់អតិតបេក្ខភាពបវរកញ្ញា វៀតណាម២០១៤ គឺនាង «វ៉ូ ហុង ង៉ុក» ដែលជាបេក្ខភាពជម្រើស១០នាក់ចុងក្រោយពេលប្រលងបវរកញ្ញាប្រចាំប្រទេសវៀតណាមនាពេលនោះ។រូបភាពនោះ ត្រូវបានផូសដោយ គណីហ្វេសប៊ុកមួយ គឺរូបនាងកំពុងនៅលើគ្រែជាមួយបុរសម្នាក់ដែលគេជឿថា ជាសង្សាររបស់នាង។មតិជាច្រើន គិតថារូបដែលបែកធ្លាយនោះ អាចមកពីនាងឈ្លោះគ្នាជាមួយសង្សារ ឬទូរស័ព្ទរបស់នាងត្រូវបានគេលួច។
នាង វ៉ូ ហុង ង៉ុក កើតនៅឆ្នាំ១៩៩៥ បច្ចុបន្បជាសិស្សរៀននៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត ហើយប្រវត្ថិការសិក្សាររបស់នាងក៏ល្អផងដែរ។នាងធ្លាប់ចូលរួម ប្រកួតក្នុងកម្មវិធីជ្រើសរើសកញ្ញាឯកជាច្រើន នឹងបានជាប់ជំរើសជាច្រើន រួមមាន៖បេក្ខភាព១០នាក់ចុងក្រោយ បវរកញ្ញាវៀតណាមឆ្នាំ២០១៥ បេក្ខភាព១២នាក់ចុងក្រោយ ស្រីស្អាតវៀតណាមឆ្នាំ២០១៣ នឹងបេក្ខជន៤០នាក់ចុងក្រោយការប្រកួតបវរកញ្ញាឆ្នាំ២០១៤។ឆ្លងកាត់ការប្រកួតនេះ នាងបានឈ្នះជា រាជនីតៃក្វាន់ដូខ្សែក្រវ៉ាត់ខ្មៅ ដែលមានសំរស់ស្អាត ព្រោះនាងក៏ជាអ្នកហាត់តៃក្វាន់ដូផងដែរ។តាំងពីពេលនោះមក នាងមិនសូវរវីរវល់នឹងការងារសិល្បៈទេ ហើយក៏មិនដែលមានរឿងអាស្រូវអ្វីដែរ។
ទោះជាយ៉ាងណា នាងបានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលដោយសារតែរូបភាព នឹងវីដេអូលើគ្រែរបស់នាងត្រូវបែកធ្លាយ។ មតិជាច្រើននិយាយថា មិត្តប្រុសរបស់នាង ជាអ្នកបញ្ចេញវិដេអូនេះ ខណៈដែលមនុស្សមួយចំនួនទៀតគិតថា នាងមានចេតនា ធ្វើអោយបែកធ្លាយដើម្បីអោយគេចាប់អារម្មណ៍ នឹងល្បីល្បាញតែប៉ុណ្ណោះ៕

រៀបរៀងដោយ៖KhmerCinema
ប្រភព៖langnhincuocsong.com
អតិតបេក្ខភាព បវរកញ្ញាវៀតណាម បែកធ្លាយវិដេអូ នឹងរូបលើគ្រែ
Reviewed by Admin
on
2:16 AM
Rating:
No comments:
Note: Only a member of this blog may post a comment.