ស្ទើរតែទប់ទឹកភ្នែកមិនបាន!!! ក្មេងប្រុសតូចពីរនាក់ស្នាក់អាស្រ័យ និងបរិភោគអាហារជាមួយសត្វព្រោះតែ…!!!





ថ្មីៗនេះមានការភ្ងាក់ផ្អើលយ៉ាងខ្លាំងក្លាតាមរយះអនឡាញ ដោយសារតែបានឃើញទិដ្ឋភាពមួយគួរអោយសង្វេគអាណិតអាសូរយ៉ាងក្រៃលែងចំពោះក្មេងប្រុសពីរនាក់ប្អូនបង្កើតបានរស់នៅអាស្រ័យជាមួយនិងសត្វ។



ប្រទេសចិន តាមរយះគេហទំព័រដេលីម៉េលបានរាយការណ៍អោយដឹងថា មានក្មេងប្រុសពីរនាក់ ម្នាក់អាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៤ឆ្នាំ រស់នៅយ៉ាងលំបាកវេទនាជាទីបំផុត ព្រោះដោយសារតែឪពុកម្តាយរបស់ពួកគេទាំងពីរនាក់បានចែកផ្លូវគ្នា ហើយបន្សល់ទុកពួកគេទាំងពីរនាក់អោយរស់ជាមួយជីតាដែលមានចិត្តឃោរឃៅជាពីបំផុត។ រាល់ថ្ងៃការរស់នៅជាមួយជីតារបស់ខ្លួន លោកតាតែងតែយកពួកគេទាំងពីរនាក់ទៅដាក់ក្នុងទ្រុងអោយរស់នៅជាមួយនិងសត្វ ដោយសារតែជីតាចិញ្ចឹមសត្វជាច្រើន ហើយពេលហូបបាយម្តងៗពួកគេទាំងពីរតែងតែដណ្តើមអាហារជាមួយសត្វជានិច្ច ព្រមទាំងផឹកទឹកដក់ក្នុងថ្លុកដែលនៅក្បែរទ្រុងសត្វនោះ។




លើសពីនេះទៅទៀត ទោះបីមានការណែនាំពីអ្នកភូមិប្រាប់យ៉ាងណាក៏ដោយទៅដល់លោកតា អោយគាត់យកចិត្តទុកដាក់ជាមួយនឹងចៅតែគាត់បែរជាមិនខ្វល់អ្វីបន្តិចសោះ ទោះអ្នកភូមិសុំយកទៅចិញ្ចឹមថែរក្សាបីបាច់ក៏គាត់មិនព្រមអោយទៅគេដែរ សុខចិត្តទុកអោយពួកគេរស់នៅយ៉ាងវេទនាបំផុតនៅក្នុងទ្រុងជាមួយសត្វ ហើយបើគាត់មិនចង់អោយគេយកទៅចិញ្ចឹម ហេតុអ្វីបានជាគាត់មិនព្រមយកពួកគេទាំងពីរនាក់ទៅដាក់នៅមណ្ឌលកុមារកំព្រារ ហើយព្រមទាំងធ្វើបាបក្មេងយ៉ាងឃោរឃៅព្រៃផ្សៃបែបនេះ រហូតល្បីទៅដល់សារពត៝មានធំៗក្នុងស្រុកនិងក្រៅស្រុកចុះមកផ្តិតយករូបភាពផ្ទាល់ និងសុំការអនុញ្ញាតពីលោកតាយកទៅចិញ្ចឹមអោយបានសិក្សារៀនសូត្រដើម្បីអោយជីវិតក្មេងទាំងពីរមានការរស់ប្រសើរជាងនេះ តែជីតាចិត្តខ្មៅមិនចង់អោយអ្នកណាម្នាក់យកទៅទាំងអស់ តែមិនអាចឈ្នះជាមួយនឹងអង្គការបានឡើយ ព្រោះតែជីតារបស់ពួកគេទាំងពីរនាក់បានធ្វើទង្វើបែបនេះគឺវាប្រឆាំង និងប្រឈមជាមួយនិងច្បាប់ទៅហើយ។





ប្រភព៖ dailymail.co.uk
ស្ទើរតែទប់ទឹកភ្នែកមិនបាន!!! ក្មេងប្រុសតូចពីរនាក់ស្នាក់អាស្រ័យ និងបរិភោគអាហារជាមួយសត្វព្រោះតែ…!!! ស្ទើរតែទប់ទឹកភ្នែកមិនបាន!!! ក្មេងប្រុសតូចពីរនាក់ស្នាក់អាស្រ័យ និងបរិភោគអាហារជាមួយសត្វព្រោះតែ…!!! Reviewed by Admin on 11:39 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.