បុរសម្នាក់ក្លាយជាវីរៈបុរសបន្ទាប់ពីជួយសង្គ្រោះក្មេងពីឡានក្រឡាប់ក្នុងទឹកជំនន់

រដ្ឋតិចសាស៖បុរសម្នាក់ឈ្មោះ Phillip Ocheltreeបន្ទាប់ពីទទួលដំណឹងថា នឹងមានព្យុះបោកបក់ខ្លាំងសំដៅមកផ្ទះរបស់គាត់ ស្របពេលកំពុងមានទឹកជំនន់ទៀតនោះ គាត់ក៏បានប្រញ៉ាប់ប្រញ៉ាល់ បើកឡានរបស់គាត់ជាមួយនឹងកូនប្រុសតូចៗរបស់គាត់២នាក់ទៀត ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ទោះជាយ៉ាងណា ខណៈដែលគាត់បានព្យាយាមបើកឡានយ៉ាងលឿននៅតាមផ្លូវ ស្របពេលដែលមានទឹកលិចផ្លូវទៀតនោះ ស្រាប់តែឡានរបស់គាត់ក៏បានរអិលធ្លាក់ផ្លូវ ហើយក៏ក្រឡាប់តែម្តង។ប៉ុន្តែ ជាសំណាងល្អដោយមាន អ្នកដំណើរផ្សេងទៀតឆ្លងកាត់ ហើយបាននាំគ្នាជួយសង្រ្គោះភ្លាមៗផងដែរ។នៅពេលនោះ បុរសជាឪពុកក្មេងតូច បានព្យាយាមចាប់បីកូនប្រុសរបស់គាត់ ដោយហុចត្រកងវាអោយទៅអ្នកដែលនៅខាងក្រៅ។ទោះជាយ៉ាងណា ក្មេងទាំងពីរមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារជួយសង្រ្គោះទាន់ពេលវេលា។
ប្រភព៖LifeDaily.com
បុរសម្នាក់ក្លាយជាវីរៈបុរសបន្ទាប់ពីជួយសង្គ្រោះក្មេងពីឡានក្រឡាប់ក្នុងទឹកជំនន់
Reviewed by Admin
on
3:56 AM
Rating:

No comments:
Note: Only a member of this blog may post a comment.