ព្យាបាលពងបែកក្នុងមាត់ដោយវិធីងាយៗ






ពងបែកក្នុងមាត់ ជាអាការៈម្យ៉ាងដែលធ្វើអោយយើងពិបាកក្នុងការទំពារអាហារ ផឹកទឹក ហើយសូម្បីតែបើកមាត់និយាយក៏មានអារម្មណ៍មិនស្រួលដែរ។ខាងក្រោមនេះគឺជាវិធីព្យាបាលងាយៗ នឹងមិនសូវអស់ថវិកាច្រើន ហើយមានប្រសិទ្ធភាព។អ្នកអាចយកទឹកខ្មេះbaking soda ដោយយកទឹកខាប់ៗរបស់វា យកមកលាយជាមួយទឹកធម្មតា រួចហើយយកមកលាបនៅត្រង់កន្លែងដែលមានពងបែកនោះ ឬក៏វិធីមួយទៀត អ្នកអាចលាយជាមួយទឹកក្តៅឧណ្ណៗ ហើយយកមកខ្ពុលក្នុងមាត់ទុករយៈពេល១៥នាទីអោយសព្វល្អ។




ដើម្បីការពារ នឹងបំបាត់ការឈឺចាប់នេះ លោកអ្នកគួរចៀសវាងនូវអាហារណាដែលសំបូរជាតិអាស៊ីត ឬហិល ព្រោះអាហារប្រភេទនេះ ធ្វើអោយអាការៈកាន់តែពិបាកទៅៗ។លោកអ្នកក៏អាចយកដុំទឹកកក​​ មកស្អំកន្លែងពងបែកនោះ ដើម្បីកាត់បន្ថយការរលាក។ការដុសសម្អាតធ្មេញ អោយបានទៀងទាត់នឹងត្រឹមត្រូវ ក៏អាចកាត់បន្ថយការកើតពងបែកផងដែរ ជាពិសេសអ្នកមិនគួជ្រើសរើសប្រភេទថ្នាំដុសធ្មេញណាដែល បង្កើតពពុសច្រើនពេកទេ។នេះគ្រាន់តែជាវិធីងាយៗខ្លះៗ នឹងមិនសូវអស់ថវិការច្រើនតែមានប្រសិទ្ធភាពខ្ពស់៕
ព្យាបាលពងបែកក្នុងមាត់ដោយវិធីងាយៗ ព្យាបាលពងបែកក្នុងមាត់ដោយវិធីងាយៗ Reviewed by Admin on 9:13 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.