ចាប់បានចោប្លន់ធនាគារម្នាក់ ជនល្មើសសារភាពថា ដោយសារចាញ់ល្បែងភ្នាល់បាល់

ប្រទេសវៀតណាម៖ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ប៉ូលីសវៀតណាមបានចាប់ខ្លួន ចោប្លន់ម្នាក់ដែលបាន ធ្វើសកម្មភាពប្លន់ធនាគារមួយ ឈ្មោះ Vietcombank ស្ថិតក្នុងសង្កាត់ Duyen Hai ក្នុងខេត្ត Tra Vinh ប្រទេសវៀតណាម។
ជនល្មើសមានឈ្មោះ លី ឡាម ហ៊ុង(Le Lam Hung) អាយុ២៩ឆ្នាំ មានមុខរបរជា ជាងអគ្គិសនី។ជនល្មើសបាន សារភាពថា ពីរបីថ្ងៃមុនពេលធ្វើសកម្មភាព គេបានស្រាវជ្រាវ នឹងមើលវិដេអូទាក់ទងនឹងការប្លន់ធនាគារ ថ្ងៃបន្ទាប់ខ្លួនក៏ចាប់ផ្តើមធ្វើសកម្មភាពតែម្តង ដោយមានគ្នាតែម្នាក់ឯងប៉ុណ្ណោះ។ជនល្មើសបាន បានបន្តទៀតថា មូលហេតុដែលខ្លួនធ្វើដូច្នេះ គឺព្រោះតែ ខ្លួនជំពាក់បំណុលគេច្រើនពេក ព្រមទាំងចាញ់ល្បែង នឹងភ្នាល់បាល់ផងដែរ។លុយដែល ហ៊ុង ប្លន់បានមានចំនួន ប្រហែល ១.៦ប៊ីលានដុល្លា ហើយមួយចំនួនធំគេយកទៅសងបំណុលអស់ហើយ។
គួររំលឹកថា ហេតុការណ៍ បានកើតឡើងតាំងពីល្ងាច ថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៧ មកម្ល៉េះ ខណៈដែលបុគ្គលិក ធនាគារ៦នាក់(ស្រី ៣ នឹងប្រុស៣នាក់) រៀបនឹងចេញទៅផ្ទះទៅហើយ ក៏ស្រាប់តែលេចមុខជនសង្ស័យ ពាក់អាវខ្មៅ ពាក់ម៉ាស ប្រដាប់ដោយអាវុធខ្លីមួយដើម ចូលទៅភ្ជង់គំរាម នឹងបញ្ជាអោយពួកគេ ប្រមូលលុយអោយខ្លួនទាំងអស់។បន្ទាប់ពី ប្រមូលបានលុយចំនួន២ថង់ហើយ គេក៏បានឃុំខ្លួនបុគ្គលិកទាំថនោះ នៅក្នុងបន្ទប់មួយ រួចក៏គេចខ្លួនតែម្តង។
តាមរយៈកាម៉េរាបំពាក់នៅកន្លែងកើតហេតុ បង្ហាញថា រយៈពេលនៃការប្លន់នេះ គឹលឿនមែនទែន ចាប់ផ្តើមពីសកម្មភាពប្លន់ នឹងរត់គេចខ្លួនគឺប្រើរយៈពេលតែ ១នាទី៣០វិនាទីតែប៉ុណ្ណោះ។
អ្នកនាំពាក្យ របស់ធនាគារនិយាយថា ហេតុការណ៍នេះ មិនធ្វើអោយប៉ះពាល់សាច់ប្រាក់របស់អតិថិជននោះទេ ព្រោះខាងធនាគារបានទិញប័ណ្ណធានារ៉ាប់រងត្រឹមត្រូវ នឹងមានលក្ខខណ្ឌផ្ទៃក្នុងច្បាស់លាស់៕
ប្រែសំរួលដោយ៖KhmerCinema
ប្រភព៖យែវ័នដុតខម
ចាប់បានចោប្លន់ធនាគារម្នាក់ ជនល្មើសសារភាពថា ដោយសារចាញ់ល្បែងភ្នាល់បាល់
Reviewed by Admin
on
7:28 PM
Rating:

No comments:
Note: Only a member of this blog may post a comment.