គន្លិះ៧យ៉ាង ដើម្បីធ្វើអោយមនុស្សប្រុសចាប់អារម្មណ៍លើអ្នក ដោយមិនប្រើសម្រស់







មនុស្សស្រីភាគច្រើនគិតថា សម្រស់គឺជាកត្តាសំខាន់ដែលអាចទាក់ទាញ មនុស្សប្រុសអោយចាប់អារម្មណ៍លើខ្លួន។

ទោះជាយ៉ាងណាក៏ដោយ វាមិនដូចអ្វីដែលអ្នកគិតទាំងស្រុងនោះ ខាងក្រោមនេះគឺជាវិធីមួយចំនួន ដែលអាចទាក់ភ្នែកមនុស្សប្រុសបានដោយមិន ចាំបាច់ប្រើសម្រស់របស់អ្នកក៏បាន៖

១-កុំព្យាយាមគេចពីគាត់៖ ប្រសិនបើអ្នកតែងតែព្យាយាមគេចពីគាត់ ជាពិសេសកន្លែងដែលគាត់ឧស្សារហ៍ទៅញឹកញាប់ ហើយអ្នកមិនចង់ទៅ នោះ​អ្នកនឹងមិនអាចទទួលបាន ការចាប់អារម្មណ៍ពីគាត់បានឡើយ។ឧទាហរណ៍៖បើគាត់ធ្វើការនៅហាងកាហ្វេ ដូច្នេះអ្នកគួរតែ ព្យាយាមទៅកន្លែងគាត់ធ្វើការជារឿយៗ ដែលអាចអោយគាត់ចាប់អារម្មណ៍លើរូបអ្នកបានផងដែរ ប៉ុន្តែអ្នកមិនគួរទៅញឹកញាប់ពេកនុះទេ។

២-យកចិត្តទុកដាក់ ចំពោះគាត់៖ នេះជាវិធីមួយដែលមានប្រសិទ្ធភាពផងដែរ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះគាត់អោយបានច្រើន​ ដូចជា ពេលគាត់និយាយ អ្នកត្រូវព្យាយាមស្តាប់ និងសរសើរបន្តិចបន្តួច ទៅកាន់រូបគាត់ ដើម្បីបង្ហាញឲ្យគាត់ដឹងថា អ្នកបានចាប់អារម្មណ៍លើគាត់។ ប៉ុន្តែប្រសិនបើអ្នកមិនហ៊ាននិយាយតទល់ជាមួយនឹង រូបគាត់នោះទេ អ្នកក៏អាចបង្ហាញនូវស្នាមញញឹមនិង កែវភ្នែក របស់អ្នកដោយការសំលឹងទៅរកគាត់ ឲ្យចំៗព្រោះវានឹងអាច ជួយឲ្យទាក់ទាញចិត្ត របស់គាត់បានមកលើអ្នកបាន។





៣-មានទំនុកចិត្ត៖ គ្រប់ពេលដែលអ្នកបាននិយាយជាមួយគាត់ អ្នកគួរតែមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ជាទូទៅ ភាពភ័យខ្លាចតែងតែមាន នៅពេលដែលអ្នក និយាយជាមួយនឹងមនុស្សដែលអ្នកចាប់អារម្មណ៍ ចូលចិត្ត រឺក៏លួចស្រឡាញ់ជាដើម។ បើអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ នោះអ្នកពិតជាអាចឆក់យក បេះដូងមនុស្សប្រុស បានយ៉ាងងាយបានផងដែរ។

៤-ប្រាកដប្រជាលើខ្លួនឯង៖ អ្នកគួរតែប្រាកដប្រជាលើខ្លួនឯងអោយបានច្រើន​​ គ្រប់ពេលវេលា។អ្នកមិនត្រូវរៀបឬកពារនុះទេ ត្រូវធ្វើអាកប្បកិរិយាអោយដូចធម្មតា។




៥-រួសរាយ៖ ប្រសិនបើអ្នកជាមនុស្សមិនសូវហ៊ាននិយាយជាមួយនឹងគាត់ ដោយសារតែអ្នកអៀន អ្នកគួរតែព្យាយាមនិយាយទៅកាន់មនុស្សនៅជុំវិញខ្លួនគេ ឲ្យបានច្រើនព្រោះប្រសិនបើគាត់ មិនលឺអ្វីដែលអ្នកនិយាយ អ្នកនឹងមិនអាចទទួលការចាប់អារម្មណ៍ពីគាត់បានឡើយ។ ដូច្នេះអ្នកគួរតែ រួសរាយទៅកាន់មនុស្សគ្រប់គ្នា ទើបជាការប្រសើរ។




៦-សើច៖ សំលេងសើច ជាកត្តាដ៏អស្ចារ្យមួយ ដែលអាចជួយទាក់ទាញចិត្តរបស់មនុស្សប្រុសបាន។ក្នុងនោះដែរ មនុស្សប្រុស ចូលចិត្តមនុស្សស្រីណា ដែលមានភាពរីករាយពេលនៅជាមួយគ្នា។ប្រសិនបើមនុស្សប្រុសឃើញអ្នកសើច នោះគេនឹងចាប់ផ្តើម កត់សម្កាល់អ្នកបន្តិចម្តងៗហើយថា តើអ្នកជាមនុស្ស កំប្លែងយ៉ាងណា នឹងគួរអោយស្រលាញ់។ សំណើចរបស់អ្នក ពិតជាអាច អង្រួនចិត្តរបស់គេបានផងដែរ។

៧-បាញ់ទឹកអប់ ជាមួយនឹងក្លិនក្រអូប៖ ការបាញ់ទឹកអប់ ជាមួយនឹងក្លិនស្រាលៗអាចទាញ ចំណាប់អារម្មណ៍ ពីមនុស្សប្រុសបាន។ ជាពិសេស ប្រសិនបើរូបគេពេញចិត្ត នូវក្លិនទឹកអប់របស់អ្នកទៀតនោះ​ គេនឹងចងចាំក្លិននោះ ជាប់រហូត។ ចំនុចនេះ ពិតជាចំនុចសំខាន់មួយផងដែរសម្រាប់មនុស្សស្រី។




ទាំងនេះ ជាវិធីសាស្រ្តងាយៗ ដែលអាចរទាក់ទាញចិត្ត មនុស្សប្រុស ដោយមិនចាំបាច់ ប្រើប្រាស់ សម្រស់៕

ប្រភព៖womanitely



គន្លិះ៧យ៉ាង ដើម្បីធ្វើអោយមនុស្សប្រុសចាប់អារម្មណ៍លើអ្នក ដោយមិនប្រើសម្រស់ គន្លិះ៧យ៉ាង ដើម្បីធ្វើអោយមនុស្សប្រុសចាប់អារម្មណ៍លើអ្នក ដោយមិនប្រើសម្រស់ Reviewed by Admin on 2:53 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.