បាញ់ប្រហារទៀតហើយ នៅសាកលវីទ្យាល័យមួយនៅរដ្ឋតិចសាស ស្លាប់២នាក់






រដ្ឋតិចសាស៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅក្នុងបរិវេណសាកលវិទ្យាល័យមួយក្នុងទីក្រុងIrving​រដ្ឋតិចសាស ក្នុងករណីអំពើរឃាតកម្មបាញ់ប្រហារមួយកាលពីពេលថ្មីៗនេះ។

ក្នុងរយៈពេលមួយម៉ោងក្រោយអំពើរឃាតកម្មនេះ ប៉ូលីសក្នុងតំបន់Irvingបានរាយការណ៍ថា ជនរងគ្រោះ២នាក់បានស្លាប់ ហើយជនសង្ស័យម្នាក់បានព្យាយាមធ្វើអត្តឃាតនៅកន្លែងកើតហេតុផងដែរ។

ប៉ូលីសបាននិយាយថា សាកាលវិទ្យាល័យNorth Lake​ ដែលមានសិស្សប្រមាណជាងមួយម៉ឺននាក់ អាចនឹងមានអ្នករបួសច្រើន តែមិនបានកំនត់តួរលេខច្បាស់នោះទេ។សាក្សីដែលជាសិស្សក្នុងសាលាបាននិយាយថាប្រាប់សារព៌តមានABCថា ខណៈនាងកំពុងតែអង្គុយរង់ចាំជួបទីប្រឹក្សាសាលារបស់នាងនោះ ស្រាប់តែនាងលឺសំលេងកាំភ្លើងផ្ទុះចំនួយ៣គ្រាប់ជាប់គ្នាយ៉ាងខ្លាំង ចេញពីជាន់ទីពីរនៅខាងក្រោម ហើយម្នាក់ៗក៏មានការស្លន់ស្លោ នាំគ្នារត់ចេញមកក្រៅ។ទោះយ៉ាងណា ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ នឹងមូលហេតុដែលនាំអោយមានអំពើរបាញ់ប្រហារនៅក្នុងទីធ្លាសាលាបែបនេះ៕




ប្រភព៖abcnews.go.com
ប្រែសំរួលដោយ៖ Khmercinema
បាញ់ប្រហារទៀតហើយ នៅសាកលវីទ្យាល័យមួយនៅរដ្ឋតិចសាស ស្លាប់២នាក់ បាញ់ប្រហារទៀតហើយ នៅសាកលវីទ្យាល័យមួយនៅរដ្ឋតិចសាស ស្លាប់២នាក់ Reviewed by Admin on 1:50 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.