អានអត្ថបទនេះហើយ អ្នកប្រាកដជា ទប់ទឹកភ្នែកមិនបាន

អ្នករាជការមានបុណ្យសក្តិធំៗ រួមទាំងអ្នកជំនួញប្រាក់ចំណូលខ្ទង់មុឺនដុល្លារ បានមកចូលរួមក្នុងពិធីជប់លៀងមួយ។ គ្រូបង្រៀនកម្រិតបឋមរហូតដល់មហាវិទ្យាល័យចំនួន១៥នាក់ក៏បានចូលរួម តែត្រូវបានគេអោយទៅអង្គុយនៅតុមួយក្បែរបន្ទប់ទឹក មូលហេតុ គ្រូបង្រៀនជាក្រុមមនុស្ស ដែលមានប្រាក់ចំណូលទាបជាងគេ គ្មានមុខមាត់នៅក្នុងសង្គម ។
នៅពេលថ្នាក់ដឹកនាំកម្មវិធីចោទសួរថា តើលោកខាងណា ធ្វើការបានប្រាក់ចំណូលច្រើនជាងគេ ? លោកគ្រូពិការម្នាក់លើកដៃឡើង ហើយឆ្លើយថា « គឺខ្ញុំ ! » គ្រប់គ្នាមានក្តីងឿងឆ្ងល់ជាពន្លឹក ហើយសុំអោយមានការបញ្ជាក់ពីរឿងនេះ ។ ចម្លើយអមជាមួយនូវស្នាមញញឹមរបស់លោកគ្រូពិការក៏បានផ្តើេមឡើង « មួយជីវិតរបស់ក្រុមគ្រូបង្រៀនខ្ញុំនេះ បានបណ្តុះកូនៗខ្ញុំជាច្រើនរាប់ពាន់មុឺននាក់អោយក្លាយទៅជាជនដែលមានចំណេះដឹង ចំណេះធ្វើ និងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីគ្រប់ទីកន្លែងការងារ មិនថា ក្នុងវិស័យរដ្ឋ ឬឯកជន ! ប្រាក់ចំណូលរបស់កូនៗខ្ញុំ វាជាលទ្ឋផលនៃការប្រឹងប្រែងរបស់យើងខ្ញុំ ផ្តើមតាំងពីថ្ងៃចាប់ដៃកូនៗអោយចេះសរសេរតួអក្សរក ខ មកទល់
នឹងមានជំនាញប្រចាំជីវិតនេះ មានប្រាក់ខែ ! វាជាប្រាក់របស់ពួកខ្ញុំ ទោះជាកូនខ្ញុំពុំអោយពួកខ្ញុំចាយ ក៏ក្នុងនាមជាឳពុក ក៏មិនទាមទារពីកូន ឬមានចិត្តច្រណែនកូនខ្លួនឯងឡើយគឺមានតែសប្បាយនឹងភាពមានបាន ថ្កុំថ្កើងរបស់កូនៗ !
គ្រប់គ្នាធ្លាក់ទឹកមុខ ហើយដាក់មុខចុះលោកគ្រូពិការបន្តសម្តីអួលដើមក ស្របពេលទឹកភ្នែកហូរចុះមក« អរគុណ ! ដែលយកពួកខ្ញុំ មកដាក់ពីមុខបន្ទប់ទឹកនេះ ! នេះជាការផ្តល់នូវកិត្តិយសមួយយ៉ាងធំធេង ! ព្រោះមនុស្សយើងនេះ ទោះជាមានឋានៈធំប៉ុណ្ណា ក៏មិនអាចចៀសអោយផុតពីការត្រូវការបន្ទប់ទឹកនេះ ដើម្បីដោះទុក្ខដែរ ! អរគុណ ! ក្នុងនាមជាអ្នកយាមបន្ទប់ទឹក ! គ្រប់គ្នា ដាក់មុខចុះ ខ្លះមានទឹកភ្នែករលីងរលោង ខ្លះជូតទឹកភ្នែកព្រោះក្នុងចំណោមអ្នកធំទាំងនេះ មានខ្លះជាអតីតសិស្សរបស់លោកគ្រូពិការរូបនេះ។
Credit to៖ You Sophea
អានអត្ថបទនេះហើយ អ្នកប្រាកដជា ទប់ទឹកភ្នែកមិនបាន
Reviewed by Admin
on
11:56 PM
Rating:

No comments:
Note: Only a member of this blog may post a comment.