ក្តៅៗ..ធ្លាក់យន្តហោះមួយគ្រឿង បានធ្លាក់នៅទីក្រុងវ៉ាស៊ីនតោន(មានវីដេអូ)






ទីក្រុងវ៉ាស៊ីនតោន៖​ យន្តហោះខ្នាតមធ្យមមួយគ្រឿងត្រូវបានធ្លាក់ក្នុងតំបន់ទីប្រជុំជនមួយកន្លែង​ ស្ថិតក្នុងតំបន់Mukilteo នៃទីក្រុង វ៉ាស៊ិនតោន កាលពីថ្ងៃអង្គារ៍ម្សិលមិញ ដែលកំពុងមានមនុស្ស ធ្វើដំណើរយ៉ាងច្រើនកុះករនៅតាមផ្លូវ តែសំណាងល្អមិនមានមនុស្សណាម្នាក់ត្រូវរងរបួសនោះទេ។ហេតុការណ៍ធ្លាក់យន្តហោះនេះ បានធ្វើអោយមានផ្សែងខ្មួលខ្មោះយ៉ាងខ្លាំង នឹងមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅផងដែរ។

តាមរយៈវីដេអូ ដែលថតបានដោយកាម៉េរាក្នុងឡានរបស់អ្នកដំណើរតាមផ្លូវម្នាក់ បានបង្ហាញថា នៅពេលដែលឡានជាច្រើនកំពុងតែឈប់រង់ចាំស្តុបមួយកន្លែងនោះ ស្រាប់តែមានយន្តហោះខ្នាតតូចមួយគ្រឿងបាន ធ្លាក់នៅពីមុខផ្លូវនោះតែម្តង ធ្វើអោយមានអណ្តាភ្លើងឆេះយ៉ាងខ្លាំង។ប៉ូលីសប្រចាំតំបន់បានរាយការណ៍ ថាមិនមានមនុស្សរងគ្រោះនោះទេនៅក្នុងហេតុការណ៍នេះ ប៉ុន្តែរថយន្តជាច្រើនគ្រឿងត្រូវបានខូចខាត នឹងមានរថយន្តមួយគ្រឿងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។









គូរបញ្ជាក់ដែរថា យន្តហោះដែលធ្លាក់នេះ ទើបតែហោះចេញពីព្រលាន Paine Field បានប្រហែល៣០នាទីតែប៉ុណ្ណោះ ស្ថិតក្នុងតំបន់ Everett ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយមូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងនៅឡើយទេ។សាក្សីម្នាក់ ឈ្មោះ អាម៉ានដា ហាយ៉េស បានប្រាប់អ្នកយកព៌តមានថា យន្តហោះនោះបានធ្លាក់ឆាបប៉ះនឹងឡានរបស់គាត់ រួចក៏ចាប់ផ្តើមឆេះតែម្តង គាត់បានបន្តទៀតថា ខ្ញុំពិតជាសំណាងខ្លាំងណាស់ ដែលយន្តហោះនោះមិនធ្លាក់ចំមុខរបស់ខ្ញុំ។

ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ abcnews.go.com

រៀបរៀងដោយ៖ Khmercinema
ក្តៅៗ..ធ្លាក់យន្តហោះមួយគ្រឿង បានធ្លាក់នៅទីក្រុងវ៉ាស៊ីនតោន(មានវីដេអូ) ក្តៅៗ..ធ្លាក់យន្តហោះមួយគ្រឿង បានធ្លាក់នៅទីក្រុងវ៉ាស៊ីនតោន(មានវីដេអូ) Reviewed by Admin on 7:39 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.