ប្លែកៗ...ក្រុមអ្នកស្ម័គ្រចិត្តតៃវ៉ាន់ ផ្តល់សេវាផ្លូវភេទដល់ជនពិការ(មានវីដេអូ)





តៃវ៉ាន់៖​ វាអាចជារឿងមួយដែលចម្លែកបន្តិច ហើយមានមតិជាច្រើន អាចនឹងថ្កោលទោសចំពោះរឿងនេះ ប៉ុន្តែអ្នកគាំទ្រនិយាយថា​ វាជាវិធីមួយដែលអាចជួយព្យាបាលដល់ជនពិការដែលមានសភាពធ្ងន់ធ្ងរ។ក្រុមអ្នកស្ម័គ្រចិត្ត ដែលផ្តល់សេវាកម្មនេះ ត្រូវបានគេអោយឈ្មោះថា ដៃទេពធីតា ដែលពួកគេនឹងស្ម័គ្រចិត្តផ្តល់សេវាផ្លូវភេទដល់ជនពិការទាំងនោះ។

បុរសវ័យកណ្តាលម្នាក់ឈ្មោះ វីនសិន ដែលជាអ្នកដឹកនាំគំរោងស្ម័គ្រចិត្តនេះ ហើយគាត់ក៏ជាជនពិការម្នាក់ផងដែរ បានប្រាប់សារព័តមានBBCថា គាត់មានសំណាងដែលអាចប្រើប្រាស់ដៃរបស់គាត់ ខណៈពេលដែលអ្នកផ្សេងមិនអាចប្រើវាបាន ដូច្នេះធ្វើអោយគាត់យល់ថា ពួកគេទាំងនោះមិនអាចបំពេញតំរូវការផ្នែករាងកាយ នឹងអារម្មណ៍ដែលពួកគេត្រូវការ ហេតុនេះហើយទើបគាត់ សំរេចបង្កើតគំរោងនេះឡើង។គាត់បានបន្ថែមទៀតថា គំរោងនេះនឹងប្រើរយៈពេល៦ខែ មុនពេលវាត្រូវបានយកទៅអនុវត្ថន៍ផ្ទាល់ជាមួយអតិថិជន។


មានមតិជាច្រើនបានរិះគន់ ចំពោះគំរោងនេះ ប៉ុន្តែអ្នកស្ម័គ្រចិត្តម្នាក់បានឆ្លើយតប ទៅកាន់មតិរិះគន់វិញថា”ខ្ញុំពិតជារីករាយ នឹងធ្វើរឿងនេះ”៕


ប្រភព៖បរទេស
ទស្សនាវីដេអូខាងក្រោម៖


ប្លែកៗ...ក្រុមអ្នកស្ម័គ្រចិត្តតៃវ៉ាន់ ផ្តល់សេវាផ្លូវភេទដល់ជនពិការ(មានវីដេអូ) ប្លែកៗ...ក្រុមអ្នកស្ម័គ្រចិត្តតៃវ៉ាន់ ផ្តល់សេវាផ្លូវភេទដល់ជនពិការ(មានវីដេអូ) Reviewed by Admin on 12:19 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.