យុវជនក្លាហានម្នាក់ក្លាយជាវីរៈបុរស ជួយសង្រ្គោះទារកអាយុ៧ខែក្នុងផ្ទះកំពុងឆេះ






បរទេស៖ ផ្ទះមួយខ្នងស្ថិតនៅភាគខាងជើងរដ្ឋការ៉ូលីណា ត្រូវបានភ្លើងឆេះគ្មានសល់ មានតែជីវិតទារកម្នាក់ដែលទើបតែមានអាយុ៧ខែប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលាផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីចុងខែមេសា នៅតំបន់Kinston ភាគខាងជើងរដ្ឋCarolina ដែលបណ្តាលមកពីម្ចាស់ផ្ទះចំអិនអាហារទុកចោលនៅលើចង្រ្កាន បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះឡើង។


ពេលដែលភ្លើងកំពុងឆេះនោះ នៅក្នុងផ្ទះមានតែទារកតូចម្នាក់ប៉ុណ្ណោះកំពុងតែដេកក្នុងបន្ទប់ក្បែរចង្រ្កាន ខណៈដែលសមាជិកដ៏ទៃទៀត នៅខាងក្រោយផ្ទះ។ភ្លាមនោះ យុវជនឈ្មោះGray អាយុ១៧ឆ្នាំដែលជាបងប្រុសជីដូនមួយរបស់ទារក ក៏បានដឹងថាប្អូនប្រុសរបស់គេនៅក្នុងផ្ទះ ក៏បានប្រញ៉ាប់ប្រញ៉ាល់ស្ទុះចូលទៅក្នុងផ្ទះនោះដើម្បីជួយប្អូនប្រុសរបស់គេ ស្របពេលដែលឪពុករបស់គេ ក៏បានទូរស័ព្ទហៅឡានទឹកផងដែរ។Grayនិយាយថា ពេលនោះគេមិនខ្លាចអ្វីទាំងអស់ ក្រៅពីជួយសង្រ្គោះប្អូនរបស់គេអោយមានសុវត្ថិភាពតែប៉ុណ្ណោះ។Grayក៏បានទទួលប័ណ្ណសរសើរពីប៉ូលីសប្រចាំតំបន់ផងដែរ ចំពោះភាពក្លាហានរបស់គេ៕







ប្រភព៖lifedaily.com
យុវជនក្លាហានម្នាក់ក្លាយជាវីរៈបុរស ជួយសង្រ្គោះទារកអាយុ៧ខែក្នុងផ្ទះកំពុងឆេះ យុវជនក្លាហានម្នាក់ក្លាយជាវីរៈបុរស ជួយសង្រ្គោះទារកអាយុ៧ខែក្នុងផ្ទះកំពុងឆេះ Reviewed by Admin on 9:52 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.