តេីអ្នកដឹងទេ? មាន៥ទីក្រុងក្នុងលេាកនេះដែលអាច អេាយយេីងដើរស្រាតដោយស្របច្បាប់បាន!!

តើអ្នកធ្លាប់គិតទេថា ប្រសិនបើអ្នកដើរនៅតាមផ្លូវ ដោយមិនពាក់ស្បែកជើង នោះមនុស្សជាច្រើនប្រាកដជាសំលឹងមើលអ្នកជាក់ជាមិនខាន ប៉ុន្តែលោកអ្នកដឹងទេថា មានតំបន់មួយចំនួននៅលើពិភពលោក អនុញ្ញាតអោយអ្នកដើរដោយ មិនបាច់ស្លៀកសំលៀកបំពាក់ក៏បានដែរ ហើយប្រជាជននៅទីនោះគិតថាវាជារឿងធម្មតាទៅវិញ ហើយមិនខុសច្បាប់ទៀតផង។តោះទៅមើលទាំងអស់គ្នា៖
១.អាងទឹកក្តៅ និទាឃរដូវនៅទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូជាទីក្រុងដ៏ធំរបស់ប្រទេសជប៉ុន នឹងជាកន្លែងដែលប្រជាជនជប៉ុនចូលចិត្តទៅត្រាំអាងទឹកក្តៅ ហៅថា អនសិន(ជាពាក្យមួយសំរាប់សំគាល់ និទាឃរដូវក្តៅ)។តាមទំនៀមទំលាប់ប្រពៃណីរបស់គេ បុរសនឹងស្រ្តី អាចចូលទៅត្រាំនៅក្នុងអាងទឹកក្តៅ អនសិន រួមគ្នាបាន ដោយមិនមានស្លៀកពាក់អ្វីទាំងអស់។
២.ទីក្រុង Cap d'Agde នៅប្រទេសបារាំង

ប្រទេសបារាំង ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសពោរពេញដោយជីវិតបែបស៊ីវីល័យ។នៅទីក្រុង Cap d'Agde ប្រជាជននៅទីនោះ អាចដើរហើរដោយមិន ចាំបាច់ស្លៀកសំលៀកបំពាក់ក៏បានដែរ នឹងមិនខុសច្បាប់ទៀតផង។
៣.ការសំដែងមហោស្របសិល្បៈ នៅPortschach am Worthersee ប្រទេសអូទ្រីស

នៅក្នុងពិធីបុណ្យនេះ អ្នកចូលរួមក៏ដូចជាអ្នកសម្តែងទាំងអស់ ត្រូវតែដោះសំលៀកបំពាក់ចេញអស់ ហើយតុបតែងខ្លួនរបស់គេ ដោយការលាបព៌ណចំរុះ ឬគូររូបផ្សេងៗទៅតាមចិត្តចង់នៅលើខ្លួនប្រាណរបស់គេ ធ្វើយ៉ាងណាអោយមានភាពទាក់ទាញ។ទីក្រុងទាំងមូល នឹងមើលទៅឃើញស្រស់ឆើតឆាយ ព្រោះតែព៌ណចំរុះនៅលើខ្លួនប្រាណអ្នកដែលបានចូលរួម។
៤.កន្លែងស្ប៉ា នៅឯរមណីដ្ឋាន «អាយ៉ាណា បាលី» នៅប្រទេសឥណ្ឌូនេស៊ី

កោះបាលី ជាកន្លែងដែលទាក់ទាញនឹងល្បីជាពិសេសគឺ នៅពេលយប់ពិតជាស្រស់ស្អាតខ្លាំងណាស់។ការព្យាបាល ដោយការម៉ាស្សា គឺមានប្រសិទ្ធិភាព នឹងធ្វើអោយអ្នកមានអារម្មណ៍ប្លែក។
៥.ឧទ្យាននៅទីក្រុង ម៉ូនិច ប្រទេសអាលឺម៉ង់

វាជាឧទ្យានមួយដ៏ធំ ក្នុងចំណោមឧទ្យានធំៗនៅអឺរ៉ុប ដែលមានផ្ទៃដីសរុប៤គីឡូម៉ែត្រការេ។អ្នកអាចដេកស្រាត ហាលកំដៅថ្ងៃនៅទីនោះបាន ដែលគេអនុវត្តន៍បែបនេះតាំងពីឆ្នាំ ១៩៦០មកម្ល៉េះ។
ទាំងនេះជាតំបន់ដែលលោកអ្នក អាចពិចារណាបាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃដំណើរកម្សាន្តរបស់អ្នកអោយកាន់តែប្លែក៕
ប្រែសំរួលដោយ៖KhmerCinema
ដកស្រង់ពី៖គេហទំព័រ ការ៉ាណាវ៉ាឡាយ
តេីអ្នកដឹងទេ? មាន៥ទីក្រុងក្នុងលេាកនេះដែលអាច អេាយយេីងដើរស្រាតដោយស្របច្បាប់បាន!!
Reviewed by Admin
on
9:38 PM
Rating:

No comments:
Note: Only a member of this blog may post a comment.