រន្ធត់!! យ៉ាងហោចណាស់ សិស្សម្នាក់បានស្លាប់ភ្លាមៗ នឹង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍ចាក់សម្លាប់នៅរដ្ធតិចសាស់ សហរដ្ធអាមេរិក








ប៉ូលីសក្នុងតំបន់ បានបញ្ជូនជនសង្ស័យម្នាក់ដើម្បីសាកសួរ បន្ទាប់ពីមនុស្សជាច្រើនត្រូវបានចាក់ដោយកាំបិត នៅឯសាកលវិទ្យាល័យតិចសាស ស្ថិតក្នុងតំបន់អូស្ទីន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទម្សិលមិញ។

សេចក្តីរាយការណ៍ ពីមន្រី្តប៉ូលីសនៅកន្លែងកើតហេតុបានប្រាប់ អត្តសញ្ញាណជនសង្ស័យ មានឈ្មោះ Kendrex J.White អាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជនសង្ស័យរូបនេះ បានវាយប្រហារដោយកាំបិតទៅលើជនរងគ្រោះ៤នាក់ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោក ដេវីដ ខាតធើ មេបញ្ជាការប៉ូលីសប្រចាំតំបន់ បានប្រាប់នៅក្នុងសន្និសិទ្ធកាសែតកាលពីរសៀលថ្ងៃច័ន្ទថា ជនរងគ្រោះទាំង៤នាក់គឺជាសិស្សដែលមានអាយុខ្ទង់២០ឆ្នាំ ហើយជនរងគ្រោះ៣នាក់ផ្សេងទៀតកំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យដោយស្ថិតក្នុងសភាពធ្ងន់ធ្ងរ។






គូររំលឹកថា ហេតុការណ៍ខាងលើ កើតឡើងនៅម៉ោងប្រហែល១:៤៩នាទី​ បន្ទាប់ពីមានគេទូរស័ព្ទរាយការណ៍ប្រាប់ប៉ូលីស ហើយពីរនាទីក្រោយមកប៉ូលីស បានមកដល់កន្លែងកើតហេតុ ខណៈជនល្មើសដែលមានកាំបិតនៅក្នុងដៃមិនទាន់រត់គេចខ្លួនទៅណាឆ្ងាយនៅឡើយ។មនុស្សប្រហែល២៥នាក់​ ដែលភាគច្រើនគឺជាសិស្ស ត្រូវបានប៉ូលីសនាំយកទៅសាកសួរផងដែរ ដែលគេជឿថាជាសាក្សីដ៏សំខាន់នៅក្នុងហេតុការណ៍នេះ។ប៉ូលីសនៅមិនទាន់ បង្ហើបពីមូលហេតុដែលនាំអោយមានហេតុការណ៍ដ៏តក់ស្លុតនេះនៅឡើយទេ៕

សូមទស្សនាវីដេអូខាងក្រោម៖


រន្ធត់!! យ៉ាងហោចណាស់ សិស្សម្នាក់បានស្លាប់ភ្លាមៗ នឹង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍ចាក់សម្លាប់នៅរដ្ធតិចសាស់ សហរដ្ធអាមេរិក រន្ធត់!! យ៉ាងហោចណាស់ សិស្សម្នាក់បានស្លាប់ភ្លាមៗ នឹង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍ចាក់សម្លាប់នៅរដ្ធតិចសាស់ សហរដ្ធអាមេរិក Reviewed by Admin on 5:01 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.