ភ្ញៀវទេសចរណ៍ ជាង២០នាក់នាំគ្នាឆ្លងស្ពានយោល ស្រាប់តែស្ពានក្រឡាប់… ម្នាក់ៗភ័យលស់ព្រលឹង(មានវីដេអូ)




ប្រទេសចិន ៖អ្នកទេសចរណ៍ចិនរាប់រយនាក់ បាននាំគ្នាសំរុកដើម្បីដើរមើលទេសភាព នៅថ្ងៃឈប់សំរាករបស់គេ នៅខេត្ត ចៀងស៊ី​នៃប្រទេសចិន។ភ្លាមនោះ​ ស្រាប់តែមានអ្នកទេសចរណ៍មួយក្រុមក្នុងចំណោមពួកគេ បាននាំគ្នាដើរឆ្លងកាត់ស្ពានយោលមួយដែលស្ថិតនៅក្បែរតំបន់នោះ មិនយូរប៉ុន្មានស្ពានក៏ចាប់ផ្តើមយោលខ្លាំង ហើយក៏ក្រឡាប់តែម្តង។




រូបភាពបានបង្ហាញថា អ្នកទេសចរណ៍ប្រហែលជា២០នាក់ បានស្រវ៉ាចាប់តោងស្ពានទាំងអារម្មណ៍ភ័យរៀងខ្លួន បន្ទាប់ពីស្ពានត្រូវបានក្រឡាប់ភ្លាមៗ។


គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យនៅតំបន់ ណានចាង ស្ថិតក្នុងខេត្តចៀងស៊ីប្រទេសចិន។

សេចក្តីរាយការណ៍ពីតំបន់កើតហេតុបានប្រាប់ថា មូលហេតុដែលនាំអោយស្ពានក្រឡាប់នេះ គឺបណ្តាលមកពីការផ្ទុកមនុស្សហួសចំនួនកំនត់ ហើយអ្នកខ្លះថា អាចមកពីមានមនុស្សមួយក្រុមមានចេតនាធ្វើអោយស្ពាននោះយោលខ្លាំងទើបធ្វើអោយមានរឿងនេះកើតឡើង។ ទោះជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖
ភ្ញៀវទេសចរណ៍ ជាង២០នាក់នាំគ្នាឆ្លងស្ពានយោល ស្រាប់តែស្ពានក្រឡាប់… ម្នាក់ៗភ័យលស់ព្រលឹង(មានវីដេអូ) ភ្ញៀវទេសចរណ៍ ជាង២០នាក់នាំគ្នាឆ្លងស្ពានយោល ស្រាប់តែស្ពានក្រឡាប់… ម្នាក់ៗភ័យលស់ព្រលឹង(មានវីដេអូ) Reviewed by Admin on 8:25 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.