ផ្អើលមើលវីដេអូ សត្វពីងពាង ពាំសត្វកណ្តុរ មានអ្នកមើលជាង៤លានដង ត្រឹមពេល១ថ្ងៃ (មានវីដេអូ)



អ្នកណាខ្លះខ្លាចពីងពាង? បើខ្លាច ហាមមើល ។ នេះជាវីដេអូដ៏កម្រមួយ ដែលថតបានក្នុងប្រទេសអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលបានបង្ហាញពីសកម្មភាពរបស់សត្វពាងដ៏ធំមួយ ព្យាយាមពាំយកសត្វកណ្តុរងាប់មួយក្បាល យកធ្វើជាចំណី ។ ម្ចាស់វីដេអូឈ្មោះ Jason Woman បានថតវីដេអូនេះ ក្នុងផ្ទះរបស់អ្នកជិតខាងគាត់ មុនពេលដែលគាត់រៀបចេញទៅធ្វើការ ។ គាត់បានសរសេរក្នុងគណនីហ្វេសបុក របស់គាត់ថា “ខ្ញុំរៀបនឹងចេញទៅធ្វើការទៅហើយ មុនពេលដែលអ្នកជិតខាងរបស់ខ្ញុំ បានហៅខ្ញុំ ហើយប្រាប់ខ្ញុំថា ចង់ឃើញអ្វីប្លែកអត់ ហើយឡូយអត់?” គាត់បានសរសេរបែបកំប្លែង ក្នុងគណនីហ្វេសបុក របស់គាត់ដែរថា “ពេលនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា សត្វពីងពាងនោះ សុខសប្បាយជាធម្មតាទេ” ។ ចង់ដឹងបែបណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖


វីដេអូនេះ ត្រូវបានគេមើលក្នុងវេបសាយ YouTube រហូតដល់ទៅជាង៤លានដង និងចែករំលែកបន្ត ដល់ទៅជាង ៨៥០០ដង ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់បានធ្វើការបង្ហោះវីដេអូនោះ ៕

រៀបរៀងដោយ khmercinemanews.net
ផ្អើលមើលវីដេអូ សត្វពីងពាង ពាំសត្វកណ្តុរ មានអ្នកមើលជាង៤លានដង ត្រឹមពេល១ថ្ងៃ (មានវីដេអូ) ផ្អើលមើលវីដេអូ សត្វពីងពាង ពាំសត្វកណ្តុរ មានអ្នកមើលជាង៤លានដង ត្រឹមពេល១ថ្ងៃ (មានវីដេអូ) Reviewed by khmercinema7777_admin on 7:23 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.