ទារកកើតមក ដូចសត្វកង្កែប នៅប្រទេសនេប៉ាល់





ទារកម្នាក់ ដែលបានចាប់កំណើតក្នុងប្រទេសនេប៉ាល់ បានធ្វើឲមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាររូបរាង ដ៏ចំលែក ដូចជាសត្វកង្កែប។ ទារកនោះ បានប្រសូតកាលពី ២ឆ្នាំមុន តែជាអកុសល ក៏បានស្លាប់ទៅវិញ ត្រឹម តែរយៈពេល ៣០នាទីប៉ុណ្ណោះ បន្ទាប់ពីសំរាលរួច។ បើក្រលេកមើលទៅរូបភាពខាងក្រោម ពិតជាគួរឲអាណិត និងសង្វេគដល់ទារកដែលបានស្លាប់នោះណាស់ ព្រោះតែឪពុករបស់ខ្លួន មិនត្រឹមតែ មិនខ្វល់ពីការស្លាប់របស់ ទារកនោះទេ តែបែរជាបានដាក់ទារកដែលស្លាប់នោះ នៅក្នុងក្រឡ ហើយធ្វើការដង្ហែរទារកដែលគួរឲអាណិត នោះ ជុំវិញទីក្រុង ដើម្បីបង្ហាញជាសាធារណៈទៅវិញ។


ទារកនោះ មានទំងន់ ២គីឡូក្រាម ក្រោយពេលប្រសូត្រ ហើយបានរស់នៅក្នុងពោះម្តាយ អស់រយៈពេល ៩ខែ ដូចជាទារកធម្មតាផងដែរ។ ម្តាយរបស់ទារកនេះ មានឈ្មោះថា Suntali ជាម្តាយរបស់កូនស្រី២រូប ដែលមាន រូបរាង និងសភាពដូចជាក្មេងស្រីធម្មតា បានប្រាប់អោយដឹងថា គាត់គ្មានជំងឺ ឬក៏សភាពមិនធម្មតាអ្វីទេ ពេល ដែលគាត់កំពុងពរពោះទារកដ៏ចំលែកម្នាក់នោះ។ បើតាមសម្តីរបស់បុរសឈ្មោះNir Bahadur ដែលត្រូវជាឪពុក របស់ទារកនោះ បាននិយាយថា គាត់គ្មានការសោកស្តាយអ្វី ចំពោះការស្លាប់របស់ទារកនោះទេ ពោលគឺគាត់ សប្បាយចិត្ត ដែលម្តាយរបស់ទារកចំលែកនោះ មានសុវត្ថិភាព ក្រោយពេលសំរាលរួច ៕
ទារកកើតមក ដូចសត្វកង្កែប នៅប្រទេសនេប៉ាល់ ទារកកើតមក ដូចសត្វកង្កែប នៅប្រទេសនេប៉ាល់ Reviewed by huch on 2:16 AM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.