រឿងចៃដន្យដ៏ចំលែក ទាំង៥ ស្ទើរមិនគួរអោយជឿ



ជាទូទៅ យើងម្នាក់ច្បាស់ជាធ្លាប់ជួបរឿងចៃដន្យក្នុងជីវិត ក៏ប៉ុន្តែ មានរឿងរ៉ាវខ្លះ ដែលភាពចៃដន្យទាំងនោះ ហាក់ដូចជាចំលែក និងមិនគួរអោយជឿ ។ តួយ៉ាង ដូចជារឿងរ៉ាវខាងក្រោមនេះ ៖
១. ជីវិតបងប្អូនភ្លោះពីរនាក់
នេះជារឿងរ៉ាវ បងប្អូនភ្លោះពីរនាក់ ដែលបានគេទទួលយកទៅចិញ្ចឹម ផ្សេងៗគ្នា ចាប់តាំងពីថ្ងៃដែលពួកគេកើត នៅរដ្ឋអូហាយូ សហរដ្ឋអាមេរិច ។ អ្វីដែលចំលែកបំផុត ពួកគេទាំងពីរនាក់ បានជួបរឿងរ៉ាវដូចគ្នាជាច្រើននៅក្នុងជីវិត ។ ពួកគេត្រូវបានដាក់ឈ្មោះថា James ដូចគ្នា ពីឪពុកម្តាយចិញ្ចឹម ហើយមានការងារជាប៉ូលីសដូចគ្នា ពេលដែលពួកគេធំដឹងក្តី ។ មិនតែប៉ុណ្នោះ ពួកគេទាំងពី បានរៀបការជាមួយនឹងប្រពន្ធ ដែលមានឈ្មោះថា Linda ដូចគ្នា ហើយថែមមានកូន ដែលមានឈ្មោះហៅដូចគ្នាទៀត ខុសត្រង់តែពាក្យសរសេរ គឺ ម្នាក់ឈ្មោះ James Allan និងម្នាក់ទៀតឈ្មោះ James Alan ។ ចំណុចចុងក្រោយដែលដូចគ្នា គឺកូនរៀងខ្លួនរបស់ពួកគេ មានចិញ្ចឹមឆ្កែ ដាក់ឈ្មោះ Toy ដូចគ្នា ហើយថែមទាំងបានរៀបការ និងលែងលះ ជាមួយនឹងប្រពន្ធឈ្មោះដូចគ្នាថែមទៀត គឺឈ្មោះ Betty ។


២. រឿងចៃដន្យ របស់ Edger Allan Poe
មនុស្សជាច្រើន ជឿថា Edger Allan Poe គឺជាអ្នកបង្កើត ម៉ាសុីនពេលវេលា (Time Machine) ដោយសារតែសៀវភៅមួយក្បាល ដែលគាត់បានសរសេរ ។ គាត់បានសរសេរ រឿងរ៉ាវ មុនពេលកើតហេតុនាំ ដែលដូចគ្នាទាំងស្រុង ។ ក្នុងសៀវភៅដែលគាត់និពន្ធ គាត់បាននិយាយពីរឿងរ៉ាវបុរសនាវាចរ៤នាក់ ដែលមានសំណាង នៅរស់រានមានជីវិត បន្ទាប់ពីជួបគ្រោះ លិចនាវា ។ ពួកគេទាំង៤ បានបង្ខំចិត្ត សុីសាច់ក្មេងប្រុសម្មាក់ ដែលរួមដំណើរជាមួយគ្នា ដើម្បីរស់ ។ រយះពេល៤៦ឆ្នាំក្រោយមក រឿងនេះ បានកើតឡើងពិតមែន ហើយបុរសទាំង៤នាក់នោះ ពិតជាជួបរឿងរ៉ាវ ដូចអ្វីដែល Allan សរសេរ នៅក្នុងសៀវភៅរបស់គាត់ ។ រឿងចៃដន្យបំផុត គឺគាត់បានសរសេរថា ក្មេងប្រុសដែលពួកគេទាំងបួននាក់ បង្ខំចិត្ត យកធ្វើជាចំណី មានឈ្មោះថា Richard Parker ដូចគ្នា ហើយក្នុងសៀវភៅរបស់គាត់ បានសរសេរថា គាត់និពន្ធរឿង ពីសាច់រឿង ដែលបានកើតឡើងពិតប្រាកដ ដែលនេះជាចម្ងល់ ថាតើមានហេតុផលផ្សេងណា សំរាប់រឿងចៃដន្យយ៉ាងនេះ ?


៣. Mark Twain ទស្សន៏ទាយពីការស្លាប់របស់ខ្លួនឯង
គាត់ជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ ដែលបានទស្សន៏ទាយត្រូវ ការស្លាប់ខ្លួនឯង ។ គាត់បានកើតក្នុងឆ្នាំ 1835 ចំពេលដែលអាចមន៏ផ្កាយ ឈ្មោះ Halley’s Comet ហោះកាត់ផែនដី ។ អាចមន៏ផ្កាយនេះ ហោះកាត់ផែនដី ក្នុងរយះពេល ប្រហែលជា ៧៦ឆ្នាំម្តងតែប៉ុណ្នោះ ហើយ Mark Twain គាត់បានប្រាប់គេឯង ក្នុងឆ្នាំ 1909 ថា ឆ្នាំក្រោយ អាចមន៏ផ្កាយនេះ នឹងហោះកាត់ផែនដីម្តងទៀត ហើយគាត់នឹងស្លាប់ទៅវិញជាមួយនឹងវា ។ សម្តីរបស់គាត់ បានក្លាយជាការពិត ដោយគាត់បានស្លាប់ នៅថ្ងៃដំបូង ដែលអាចមន៏ផ្កាយនោះ ហោះកាត់ផែនដី ក្នុងឆ្នាំ 1910 ។ តើអ្នកគិតថា នេះជារឿងចៃដន្យ ឬមួយយ៉ាងណា?


៤. រឿងចៃដន្យ ឬក៏ការចាប់កំណើតម្តងទៀត មានពិតមែន?
អ្នកបង្កើតក្រុមហ៊ុនឡានដ៏ល្បី Ferrari ដែលមានឈ្មោះថា Enzo Ferrari បានស្លាប់ក្នុងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ១៩៨៨ ដែលនេះជារយះពេល ត្រឹមតែមួយខែប៉ុណ្នោះ មុនពេលដែលកីឡាករបាល់ទាត់ជនជាតិអាល្លឺម៉ង់ ដ៏ល្បីមួយរូប មានឈ្មោះថា Mesut Ozil ដែលចាប់កំណើត ។ អ្វីដែលចៃដន្យបំផុតនោះ ពួកគេទាំងពីរនាក់ មានមុខមាត់ ស្រដៀងគ្នាមែនទែន ហាក់បីដូចជាបងប្អូនភ្លោះ ។


៥. អ្នកប្រណាំងកង់ជនជាតិហុឡង់ ដែលមានសំណាង រួចជីវិត ពីការធ្លាក់យន្តហោះ ដល់ទៅ២ដង
ជឿឬមិនជឿ អ្នកប្រណាំងកង់ ជនជាតិហុឡង់ ឈ្មោះ Maarten de Jonge បានរួចផុតពីការស្លាប់ ដល់ទៅ២ដង ពីការធ្លាក់យន្តហោះ ២លើករបស់ក្រុមហ៊ុនអាកាសចរ ម៉ាឡេសុី ជើងហោះហើរ MH 370 និង MH 17 ។ លើកទីមួយ គាត់បានខកខាន មិនបានឡើងយន្តហោះ ជើងហោះហើរ MH 370 ដោយគាត់បានប្តូរទៅកាន់ជើងហោះហើរ ដែលចេញដំណើរមុនមួយម៉ោង ។ លើកទីពីរ គាត់មិនសំរេចចិត្តប្តូរជើងហោះហើរពី MH 17 ទៅកាន់ក្រុមហ៊ុនមួយផ្សេងទៀត ដោយសារវាមានតំលៃថោកជាង ។ តើមនុស្សម្នាក់ អាចមានរឿងចៃដន្យ ដែលអាចសង្គ្រោះជីវិតគេ បានប៉ុន្មានដងក្នុងមួយជីវិត ?


រៀបរៀងដោយ khmercinemanews.net
រឿងចៃដន្យដ៏ចំលែក ទាំង៥ ស្ទើរមិនគួរអោយជឿ រឿងចៃដន្យដ៏ចំលែក ទាំង៥ ស្ទើរមិនគួរអោយជឿ Reviewed by khmercinema7777_admin on 3:17 PM Rating: 5

No comments:

Note: Only a member of this blog may post a comment.

Powered by Blogger.