បុរសម្នាក់ ទទួលបាននូវមុខមាត់ថ្មី ស្ទើរតែមិនគួរអោយជឿ ក្រោយវះកាត់
បុរសអាយុ៣៧ឆ្នាំម្នាក់ ដែលបានគេស្គាល់ឈ្មោះថា Richard Norris បានធ្វើឲពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពី គាត់បានទទួលនូវមុខមាត់ថ្មី ដ៏ស្រស់ស្អាត បើប្រៀបធៀបទៅនឹងមុខមាត់ចាស់របស់គាត់។
ដោយសារតែគាត់ បានជួបនូវឧបទ្ទវហេតុ ដ៏អកុសលមួយ ពីខ្មាន់កាំភ្លើងម្នាក់ មុខមាត់ពីធម្មជាតិរបស់គាត់ ត្រូវបានបំផ្លាញទាំង ស្រុង ហើយបានធ្វើឲគាត់រស់នៅដោយពឹងផ្អែកទៅលើ ស្រោមមុខ អស់រយៈពេល ១៥ឆ្នាំ មុនពេលដែលគាត់ ទទួលបាននូវជីវិតថ្មី ពីការវះកាត់កែមុខមាត់ ដ៏អស្ចារ្យពីក្រុមអ្នកជំនាញមួយក្រុម។ ក្រលេកមើលទៅ ១៥ឆ្នាំមុន ពេលដែលគាត់ជួបនូវការបាញ់ប្រហារពីខ្មាន់កាំភ្លើង ថ្វីត្បិតតែគាត់សំណាងល្អ មិនបានបាត់បង់ជីវិត តែមុខមាត់អាក្រក់ដែលកើតពីឧបទ្ទវហេតុនោះ ធ្វើឲជីវិតរបស់គាត់ ផ្លាស់ប្តូរទាំងស្រុង។
គាត់មិនអាចដើរទិញទំនិញ ញ៉ាំអាហារតាមទីសាធារណៈ ឬក៏ចូលធ្វើការងារផ្សេងៗក្នុងសង្គមបាន ដោយសារ មុខមាត់ដ៏គួរឲខ្លាចរបស់គាត់ អស់រយៈពេល១៥ឆ្នាំ។ នៅខែមីនា ឆ្នាំ ២០១២ ជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរសារជាថ្មីម្តងទៀត បន្ទាប់ពីគាត់ទទួលបាននូវការវះកាត់ ប្តូរមុខមាត់ថ្មីទាំងស្រុង ពីក្រុមគ្រូពេទ្យមួយក្រុម ដែលមានសមាជិកចំនួន ១៥០នាក់ សហការគ្នាធ្វើការវះកាត់ អស់រយៈពេល ៧២ម៉ោង។
ការវះកាត់របស់គាត់ ទទួលបានជោគជ័យដោយឆ្លងកាត់ការ ផ្លាស់ប្តូរ បេះដូង សួត ទាំងពីរ ផ្លើម និងក្រលៀន ដែលជាការបរិច្ចាគពីអ្នកជំងឺផេ្សងទៀត។ លោកវេជ្ជបណ្ឌិត Eduardo Rodriguez ដែលជាប្រធានក្រុមវះកាត់ បានប្រាប់ឲដឹងថា ក្រោយការវះកាត់ Richard បានសម្លឹងមើលមុខមាត់ថ្មីរបស់គាត់ នៅក្នុងកញ្ជក់ដោយទឹកមុខរីករាយ រួចបានអោបរូបគាត់ ជាមួយនឹងពាក្យអរគុណលាយឡំនឹងទឹកភ្នែក។ លោកេវេជ្ជបណ្ឌិតបានបន្តទៀតថា នេះជាគឺជាការវះកាត់ដ៏ជោគជ័យបំផុត ដែលមិនធ្លាប់មានពីមុនមក៕
បុរសម្នាក់ ទទួលបាននូវមុខមាត់ថ្មី ស្ទើរតែមិនគួរអោយជឿ ក្រោយវះកាត់
Reviewed by huch
on
2:08 AM
Rating:
No comments:
Note: Only a member of this blog may post a comment.