បុរសក្បាលរឹងបំផុតលើលោក? (មានវីដេអូ)

បុរសជនជាតិអុីតាលី John Ferraro ត្រូវបានគេដាក់រហ័សនាមថា ជាបុរសក្បាលញញ័រ បន្ទាប់ពីគាត់បានធ្វើរឿងគួរអោយស្រៀវមួយ ក្នុងកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន័អុីតាលី ។
ដើម្បីបំបែកកំណត់ត្រាពិភពលោករបស់ Guiness World Records លោក John Ferraro បានព្យាយាមប្រើក្បាលរបស់ខ្លួន ធ្វើជាញញួរ ដើម្បីដុំដែកគោក ភ្ជាប់ទៅនឹងក្តារ រហូតដល់ទៅ ៣៨ដែកគោល ក្នុងរយៈពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ។ ចង់ដឹងថា គាត់អាចបំបែកកំណត់ត្រា ពិភពលោកបានឬមួយយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ
បន្ទាប់ពីគាត់បានធ្វើរឿងមិនគួរអោយជឿមួយនេះ គាត់ត្រូវបានគេធ្វើការវាស់ ពីកំរាស់លលាដ៏ក្បាល ថាតើមានអីលក្ខណះអ្វីប្លែក បានជាគាត់អាចធ្វើរឿងនេះបាន ។ លទ្ធផលពិតជាភ្ញាក់ផ្អើល ដោយសារតែគាត់មានលលាដ៏ក្បាល ក្រាស់ជាងមនុស្សធម្មតា រហូតដល់ទៅ២ដង (១៦ មីលីម៉ែត្រ) ដែលមនុស្សធម្មតា មានត្រឹមតែ ៦.៥ មីលីម៉ែត្រ តែប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន គាត់មានការងារជាអ្នកកីឡាកាសអាជីព ដែលត្រូវបានគេស្គាល់ឈ្មោះថា Gino Martino ៕
រៀបរៀងដោយ khmercinemanews.net
បុរសក្បាលរឹងបំផុតលើលោក? (មានវីដេអូ)
Reviewed by khmercinema7777_admin
on
3:22 PM
Rating:

No comments:
Note: Only a member of this blog may post a comment.