នាវាខ្នាតតូចមួយគ្រឿង ទៅទើរជាប់នឹងដំបូលផ្ទះ នៅរដ្ឋហ្វូរីដា!!
មូលហេតុដែលធ្វើអោយ នាវាខ្នាតតូចនេះ ទៅទើរជាប់នឹងដំបូលផ្ទះមួយខ្នងដែលស្ថិតនៅតំបន់ Lehigh Acres ភាគខាងត្បូងនៃរដ្ឋហ្វូរីដា គឺដោយសារតែវា បានដាច់ចេញពីឡានសណ្តោង ដែលដឹកនាវាមួយនេះ។ ទំហំគិត ជាទឹកប្រាក់ នៃឧបទវហេតុមួយនេះ មានចំនួនដល់ទៅ ប្រមាណ ១៥០០០ដុល្លារ ទោះជាគ្មាន នរណាម្នាក់ រង របួសក៏ដោយ។
អ្នកដែលបើកបរ ឡានសណ្តោង នាវាមួយគ្រឿងនេះ ត្រូវបានព្រមានពីប៉ូលីស ដោយសារការ ធ្វេសប្រហែស ក្នុងការដឹកជញ្ជូនរបស់ខ្លួន។
ខណៈពេលដែល រដ្ឋហ្វូរីដា ជារដ្ឋដ៏ល្បីល្បាញ ខាងភ្នែកនាវាចរ និងការកំសាន្តទូកក្តោង ការណែនាំ ទៅដល់ ក្រុមអ្នកកំសាន្ត ពីសុវត្តិភាព ដូចជាការទម្ទាក់យុទ្ធការ ឬការចងនាវាអោយបានត្រឹមត្រូវ តែងតែធ្វើឡើងជានិច្ច ដោយសារការកើតមាន នូវឧបទវហេតុបែ្លកៗ ជារឿយៗ តួយ៉ាងដូចជារឿងនេះជាដើម ៕
Source: metro.co.uk
នាវាខ្នាតតូចមួយគ្រឿង ទៅទើរជាប់នឹងដំបូលផ្ទះ នៅរដ្ឋហ្វូរីដា!!
Reviewed by huch
on
1:39 AM
Rating:
No comments:
Note: Only a member of this blog may post a comment.